Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បឿន​ការងារ​បង្កបង្កើនផល​រដូវវស្សា និង​ការនាំចេញ​ផ​លិ​ផល​កសិកម្ម​

spot_img

​ភ្នំពេញ​៖ គិត​មក​ត្រឹម ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស​សម្រេច​ធ្វើការ​ស្ទូង​និង​ព្រួស​បាន ១ ៧៩១ ៩៦៤ ហិកតា ស្មើនឹង ៦៩,២៤% នៃ​ផែនការ​ចំនួន ២ ៥៨៨ ១៣០ ហិកតា លើស​ឆ្នាំមុន ៣៣៧ ៥៩១ ហិកតា​។​

​ក្នុងនោះ ស្រូវស្រាល​មាន​ចំនួន ៥៩៥ ៣០៥ ហិកតា លើស​ឆ្នាំមុន ៨៤ ៦៨៥ ហិកតា​, ស្រូវកណ្តាល​ចំនួន ៨៣១ ១៦៨ ហិកតា លើស​ឆ្នាំមុន ២២៤ ៣២២ ហិកតា​, ស្រូវធ្ងន់​ចំនួន ៣១៤ ៧៩៩ ហិកតា លើស​ឆ្នាំមុន ២៧ ៧៦៤ ហិកតា​, ស្រូវចម្ការ​ចំនួន ១៧ ៦៨២ ហិកតា តិចជាង​ឆ្នាំមុន ១ ៣២៩ ហិកតា​, ស្រូវ​ឡើង​ទឹក​ចំនួន ៣៣ ០០៦ ហិកតា ។ ទន្ទឹមនឹងនេះ យើង​បាន​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វស្សា​បានជា​ប​ណ្តើ​រៗ បាន​ចំនួន ១៣ ៨៣៧ ហិកតា ទទួល​បរិមាណ​ផល​សរុប​ចំនួន ៥៥ ៥០៥ តោន ទិន្នផល​គិត​ជា​មធ្យម ៤,០១១ តោន​ក្នុង​មួយ​ហិកតា ។​

​ដោយឡែក ល្បឿន​ការងារ​បង្កបង្កើនផល​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម រដូវវស្សា​ឆ្នាំ​២០២០ ដូចជា ការដាំដុះ​ដំណាំ​សាកវប្បកម្ម​៖ (​ពោតស​, ដំឡូងជ្វា​, បន្លែ​គ្រប់មុខ​, ម្ទេស​, ឪឡឹក​) សម្រេចបាន ៤៣ ៨៩២ ហិកតា ស្មើនឹង ៨៨,៨១% នៃ​ផែនការ ៤៩ ៤២០ ហិកតា លើស​ឆ្នាំមុន ៧ ៩២៩ ហិកតា​។ ការដាំ​ដំណាំ​ឧស្សាហកម្ម​៖ (​ពោតក្រហម ដំឡូង​មី សណ្តែកបាយ សណ្តែកដី​, សណ្តែកសៀង​, ល្ង​, អំពៅ​, ក្រចៅ​, ថ្នាំជក់​, និង​ឈូក​) សម្រេចបាន​ចំនួន ៦៤៥ ៥១១ ហិកតា ស្មើនឹង ៧៣,៨១% នៃ​ផែនការ ៨៧៤ ៥៩៥ ហិកតា លើស​ឆ្នាំមុន ១៤ ៥៧០ ហិកតា​។​

​យ៉ាងណាមិញ ការនាំចេញ​ផលិតផល​កសិកម្ម ឆ្លងកាត់​ច្រកចេញចូល​តែមួយ និង​មិនបាន​ឆ្លងកាត់ ចំពោះ​ការនាំចេញ​ផលិតផល​កសិកម្ម ក្នុង​រយៈពេល ៦​ខែ ក្រសួង​បាន​ពិនិត្យឃើញថា​មានការ​កើនឡើង​ល្អប្រសើរ ។ ដោយ ឡែក​ចំពោះ​បរិមាណ​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​សរុប ចំនួន​ជាង ៤ លាន តោន ដែល​ក្នុងនេះ​មាន​ផលិតផល​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖ អង្ករ សម្រេចបាន ៣៩៧ ៦៦០ តោន មាន​កំណើន ៤១,២៥% ដែល​ធៀប​ទៅនឹង​រយៈ​៦​ខែ​ដើមឆ្នាំ​២០១៩ បាន​នាំចេញ​ទៅកាន់ ៥៦ ប្រទេស​។ ស្រូវ សម្រេចបាន ៩៨៣ ៥០៨ តោន ថយចុះ ៥១,៩០%, នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម (​ក្រៅផ្លូវការ​)​។​

​ការនាំចេញ​គ្រប់​ស្វាយចន្ទី សម្រេចបាន ១៩៣ ២១៣ តោន មាន​កំណើន ១៨,០៣%, នាំចេញ​ទៅកាន់​ប្រទេស វៀតណាម​, ជប៉ុន​, រុស្សី​, ចិន​, ហុងកុង បារាំង និង​ថៃ​, ចេក​ស្រស់ សម្រេចបាន ១៤០ ៥៦៦ តោន មាន​កំណើន ១៥០,៤២%, បាន​នាំចេញ​ទៅកាន់​ប្រទេស ចិន វៀតណាម និង​ជប៉ុន ។​

​ក្រូចថ្លុង សម្រេចបាន ១១ ៤០០ តោន ទៅកាន់​ប្រទេស​ថៃ ។ ដំណាប់​ស្វាយ សម្រេចបាន ៤ ២៧៦ តោន មាន​កំណើន ២២១,៩៦%, បាន​នាំចេញ​ទៅកាន់​ប្រទេស ចិន​, ជប៉ុន​, ថៃ​, កូរ៉េ និង​វៀតណាម​។​
​ម្សៅដំឡូង​មី សម្រេចបាន ១២ ០០២ តោន បាន​ថយចុះ ៥៣,៩៦%, បាន​នាំចេញ​ទៅកាន់​ប្រទេស ឥណ្ឌា​, ចិន​, ប៊ែ​ល​ហ្សិ​ក និង​អ៊ីតាលី​។ ស្វាយ​ស្រស់ សម្រេចបាន ៤៦ ២០០ តោន មាន​កំណើន ៥៨,១៤%, បាន​នាំចេញ​ទៅកាន់​ប្រទេស ថៃ​, វៀតណាម​, បារាំង​, រុស្សី​, កូរ៉េ និង​ហុងកុង ។ ម្រេច សម្រេចបាន ២ ៧៩៦ តោន មាន​កំណើន ១៨,៧៥%, បាន​នាំចេញ​ទៅកាន់​ប្រទេស ជប៉ុន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​,​បារាំង​, អាល្លឺម៉ង់​, ស្វី​ស​,​វៀតណាម​, អា​មេ​រិច​, រុស្ស៊ី​, អង់គ្លេស​, ឥណ្ឌា​, បេឡា​រូស​, កូរ៉េ​, ឆេ​ក​, ណូ​វែ​ហ្សែ​ឡង់ និង​ប្រទេស​អូស្ត្រាលី​។ និង ម្ទេស​ស្រស់ ៣៥ ៣៧៧ តោន មាន​កំណើន ១៧៣,០៨% និង​ម្ទេស​ក្រៀម ១ ២០០ តោន ស្មើនឹង​ឆ្នាំ​២០១៩, បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​មាន​ផលិតផល​ជាង​៥០​មុខ​ដទៃទៀត ៕
​ដោយ​៖CEN

spot_img
×