Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​ថា ច្បាប់​សន្តិសុខ​ចិន រំលោភ​យ៉ាងធ្ងន់ធ្ងរ លើ​កិច្ចព្រមព្រៀង​ហុងកុង​

spot_img

ចក្រភព​អង់គ្លេស​បាន​និយាយថា ការដាក់​ច្បាប់​សន្តិសុខ​របស់​ចិន​ទៅលើ​ទីក្រុង​ហុងកុង គឺជា​ការរំលោភ​យ៉ាងច្បាស់ និង​ធ្ងន់ធ្ងរ​លើ​សេចក្តីប្រកាស​រួម​កាលពី​ឆ្នាំ ១៩៨៤ ហើយ​អង់គ្លេស​ប្រកាសថា ទីក្រុង​ឡុង​នឹង​ផ្តល់​សិទ្ធិ​ដល់​ប្រជាជន​ហុងកុង​ប្រហែល ៣​លាន​នាក់​ទទួលបាន​សញ្ជាតិ​អង់គ្លេស​។​

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ហុងកុង​ប៉ូលិស​បានធ្វើ​ការបាញ់ទឹក និង​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ចាប់​អ្នក​តវ៉ា​ជាង ៣០០​នាក់ ដែល​បានធ្វើ​ការតវ៉ា​តាម​ដងផ្លូវ​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ ដែល​ត្រូវ​បានអនុម័ត​ដោយ​សភា​ចិន​ក្នុង​គោលបំណង​ធ្វើបាប​ដល់​អ្នកប្រឆាំង​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson បាន​ថ្លែងប្រាប់​សភា​កាលពី​ថ្ងៃ​ពុធ​ថា “​ការអនុម័ត និង​ការដាក់​ឲ្យ​អនុវត្ត​នូវ​ច្បាប់​សន្តិសុខ​ជាតិ គឺជា​ការរំលោភ​យ៉ាងច្បាស់ និង​ធ្ងន់ធ្ងរ​លើ​សេចក្តីប្រកាស​រួម Sino-British”​។​

​លោក​និយាយទៀតថា អង់គ្លេស​នឹង​ប្រកាន់​ភ្ជាប់​នូវ​ការសន្យា​ក្នុង​ការផ្តល់​សញ្ជាតិ​អង់គ្លេស ទៅដល់​អ្នក​កាន់​លិ​ខិ​ត្ត​ឆ្លង​ដែរ ក្រៅប្រទេស​នៅក្នុង​ទីក្រុង​ហុងកុង ដើម្បី​ក្លាយជា​ប្រជាពលរដ្ឋ​អង់គ្លេស ដោយ​អនុញ្ញាត ឲ្យ​ពួកគេ​រស់នៅក្នុង​ចក្រភព​អង់គ្លេស​។​

​ប្រជាជន​ហុងកុង​ជិត ៣​លាន​នាក់​មាន​សិទ្ធិ​ទទួលបាន​លិខិតឆ្លងដែន​។ មាន​អ្នក​កាន់​លិ​ខិ​ត្ត​ឆ្លង​ដែរ​ចំនួន ៣៤៩.៨៨១​នាក់ គិត​ត្រឹម​ខែកុម្ភៈ​មក​។​

​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​ត្រូវបាន​ធានា​ដោយ​កិច្ចព្រមព្រៀង “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស​រួម Sino-British ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅពេលនោះ​ដោយ​នាយករដ្ឋមន្ត្រី​ចិន Zhao Ziying និង​នាយករដ្ឋមន្ត្រី​អង់គ្លេស Margaret Thatcher​។​

​សូមបញ្ជាក់ថា ទីក្រុង​ហុងកុង ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ចិន​កាន់កាប់​វិញ​នៅ​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោយពេល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អង់គ្លេស​ជាង ១៥០​ឆ្នាំ ក្រោយពេល​អង់គ្លេស​បាន​យកជ័យ​ជ​ន្នះ​លើ​ចិន នៅក្នុង​សង្គ្រាម​អាភៀន​លើកដំបូង (First Opium War)៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×