Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រអិល​បាក់​ដី​នៅ​មី​យ៉ាន់​ម៉ា ស្លាប់​កម្មករ​រ៉ែ​យ៉ាងតិច ៥០​នាក់​

spot_img

​សាកសព​យ៉ាងតិច​ចំនួន ៥០​នាក់​របស់​កម្មករ​រ៉ែ​ថ្ម​ត្រូវបាន​ទាញយក​ចេញ ពី​ល្បាប់​ភក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយពេល​មានការ​រអិល​បាក់​ដី​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន​ម៉ា ខណៈដែល​ភ្លៀង​ម៉ូ​សុង​បានធ្វើ​ឲ្យ​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង​។ នេះ​បើតាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​។​

​មនុស្ស​ជាច្រើន​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ពេល​កំពុងធ្វើការ​នៅក្នុង​វិស័យនេះ ដោយសារ​មានការ​គ្រប់គ្រង​មិនសូវ​ល្អ​លើ​ឧស្សាហ៍​កម្មនេះ ដោយ​ការប្រើប្រាស់​កម្មករ​ចំណាកស្រុក មាន​ប្រាក់ចំណូល​ទាប​ដើម្បី​ឲ្យ​ជីក​រក​ត្បូង ដែលមាន​តម្រូវការ​ខ្លាំង​នៅក្នុង​ប្រទេស​ចិន​។​

​ហេតុការណ៍​បាក់​ដី​នោះ​កើតឡើង​នៅពេល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ស្ថិត​នៅជាប់​ព្រំដែន​ប្រទេស​ចិន​ក្នុង​រដ្ឋ Kachin ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​។ នេះ​បើតាម​ការ​ស្ថាប័ន​ពន្លត់​អគ្គិភ័យ​របស់​មី​យ៉ាន​ម៉ា​ថ្លែង​ក្នុង​ហ្វេ​ស​បុក​។​

​សេចក្តីប្រកាស​បន្តទៀត​ថា កម្មករ​រក​រ៉ែ​ថ្ម​ត្រូវបាន​គ្រប​ដោយ​ល្បាប់​ភក់​។​

​កម្មករ​ទាំង​នោះបាន​រុករក​ត្បូងថ្ម​មានតម្លៃ​នៅតាម​តំបន់ភ្នំ​ខ្ពស់ៗ​នៅក្នុង​តំបន់ Hpakant ដែលមាន​ការជីក​រក​ពីមុនៗ​។​

​សូមបញ្ជាក់ថា​ការ​រអិល​បាក់​ដី​កើត​មាននៅ​តំបន់​នោះ​ជា​ញឹកញាប់ ហើយ​ជនរងគ្រោះ​ជារឿយៗ មកពី​សហគមន៍​ជនជាតិដើម​ភាគតិច ដែល​ស្វែងរក​សំណល់​ដី ដែល​ទុកចោល​ដោយ​ក្រុមហ៊ុន​ធំៗ​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Watchdog Global បានធ្វើការ​ប៉ាន់ប្រមាណ​ថា ឧស្សាហកម្ម​រ៉ែ​មាន​ចំណូល​ជា​ទឹកប្រាក់​ប្រមាណ ៣១​ពាន់​លាន​ដុល្លារ​អា​មេ​រិច​នៅក្នុង​ឆ្នាំ ២០១៤ ទោះបីជា​ប្រាក់ចំណូល​បាន​រដ្ឋ​តិចតួច​ក្តី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×