Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ក្តៅ​! អាចារ្យ អេ នាយក​វិទ្យុ ABC ទម្លាយ​ចេញ​រឿង​ទាំងនេះ ខណៈ​ឆ្លើយតប​សង្កត់ធ្ងន់ៗ​ទៅកាន់ ម៉ែ​រួយ ដែល​ប្រកាស​ព្រមាន​ប្តឹង ជុំវិញ​រឿង​…. (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ មានរឿង​រ៉ាវ​បង្ក​ការភ្ញាក់ផ្អើល​មួយ ដោយ ម៉ែ​រួយ ស្រាប់តែ​បញ្ចេញ​លិខិត​ឆ្លើយតប និង​គំរាម​ប្តឹង តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ទៅកាន់​លោក អាចារ្យ អេ ដែលជា​អគ្គនាយក​ស្ថានីយ៍​វិទ្យុ ABC ជុំវិញ​រឿងរ៉ាវ​បរិហាកេរ្តិ៍​។​

​លិខិត​ឆ្លើយតប និង​សូម្បី​គំរាម​ចាត់វិធានការ​ផ្លូវច្បាប់ បានធ្វើ​ឡើង គឺ​បន្ទាប់ពី​លោក អាចារ្យ អេ ដែល​ហាក់ដូច​ដឹង​រឿង​ស៊ីជម្រៅ ដែល​ម៉ែ​រួយ បាន​ចោទប្រកាន់ថា លោក​បាន​វាយប្រហារ​មកលើ​ក្រុមហ៊ុន​របស់​នាង និង​បរិហារកេរ្តិ៍​មកលើ​រូបនាង​តែម្តង ថា​ជា​បក្ខពួក​រកស៊ី​បោកប្រាស់ ទៅលើ​តំណាង​ចែកចាយ​របស់ខ្លួន​ដែល​សុទ្ធតែ​ពួក​ភ្លើ ខំ​ខ្ចីលុយ​ជំពាក់​បំណុល​គេ មក​ទិញ​ផលិតផល​របស់​នាង​ទៅ​លក់​បន្ត​។

​ដោយឡែក ថ្មីៗ​នេះ លោក អាចារ្យ អេ នាយក​វិទ្យុ ABC បានធ្វើការ​ឆ្លើយតប ទៅកាន់​អ្នកនាង ស្រី ណា​រួម ដែលជា​អគ្គនាយក​ក្រុមហ៊ុន ROUY INFINITY CO.,LTD ក្រោយ​ពេលដែល​អ្នកនាង​បានចេញ​លិខិត​មួយ​ឆ្លើយតប និង​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ខាងលើនេះ​។ ក្នុងនោះ ជាបឋម លោក​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការយល់ច្រឡំ​ថា នាង​ជា​ជនជាតិ​ថៃ និង​សូម​ការកោតសរសើរ​ចំពោះ ម៉ែ​រួយ ដែល​បានចេញ​លិខិត​ដាស់តឿន​មួយ​នេះ ដោយ​ពុំ​បង្ហាញ​កាយវិការ​ក្តែ​ងៗ​ដូច​អ្នកដទៃ នេះ​ជាការ​សុជីវធម៌​ថ្លៃថ្នូរ​មួយ​។​

​ទោះយ៉ាងណា អាចារ្យ អេ ថា លោក​នឹង​លំឱនកាយ​ទទួលយក​ចំពោះ​ការ​ដាស់តឿន​នេះ ប៉ុន្តែ ប្រសិនបើ ម៉ែ​រួយ ចង់​ប្រើ​ភាសា​គំរាម​វិញ លោក​សូម​ឲ្យ ម៉ែ រួយ ជ្រាប​ច្បាស់​ថា ២០ ឆ្នាំ កន្លងមកនេះ ABC បាន​ជួប​រឿងរ៉ាវ​ជាច្រើន​រហូតដល់​ថ្នាក់​ត្រូវ​ប្តូរជីវិត ដើម្បី​តែ​ផលប្រយោជន​ប្រជាពលរដ្ឋ តែ​មិនដែល​ករណី​ណា​ដែល ABC ចាញ់​ឡើយ​។ លោក​ថា រឿង​ផ្ទាល់ខ្លួន​លោក​សុខចិត្ត​ចុះចាញ់ តែបើ​រឿង​ប៉ះពាល់​ដល់​សង្គម ទៅលើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ជាដើម គឺ​លោក​មិន​ចុះចាញ់​ដាច់ខាត​។ លោក អាចារ្យ អេ នៅតែ​និយាយ​ចំៗ​ថា បើជា​សារ​ដាស់តឿន លោក​សូម​ឱន​កាយ​ទទួលខុស ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍ ម៉ា​ដាម រួយ និង​បក្ខពួក​ជាច្រើន​ដែល​បាន​ផលប្រយោជន៍​ពី ម៉ា​ដាម រួយ កំពុង​ក្លាយជា​អ្នកមាន​ច្រើន​គ្នា តែ​លោក​សំដៅ​ទៅលើ​តែ​អ្នក​ជោគជ័យ​ទេ សម្រាប់​អ្នក​មិន​ជោគជ័យ​លោក​មិន​និយាយ ព្រោះ​ខ្លាច​ខ្លាស​គេ ដែល​ឲ្យ​គេ​បោក​បាន​ងាយៗ​។​

​លើសពីនេះ លោក អាចារ្យ អេ ក៏បាន​កោតសរសើរ​ក្នុងន័យ​វាយប្រហារ ចំពោះ ម៉ែ រួយ ដែល​បាន​យក​ថវិកា​ទៅ​ចូល​មូលនិធិ​ជួយ​ដល់​កុមារ​ចំនួន​៤​ម៉ឺន​ដុល្លារ ព្រោះថា នេះ​ជាតិ​ជា​មនុស្ស​ឆ្លាត​មួយ តែ​លោក​មាន​អារម្មណ៍​ថា​លុយ​ទាំងនោះ​ជា​លុយ​បាប​ទៅវិញ ព្រោះ​លុយ​ទាំងនោះ បានមក​មិនមែន​ដោយ​កម្លាំង​ញើស​ឈាម​….​៕

ដោយ​៖ លឹម ហុង​

​នៅ​មានរឿង​ជាច្រើន​ទៀត ដែល​លោក អាចារ្យ អេ បាន​បើក​ទម្លាយ​ចេញ ! ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

spot_img
×