Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ ជិះ​ម៉ូតូ​ចេញពីផ្ទះ ​មក​លោតទឹក​សម្លាប់ខ្លួននៅស្ពានព្រះមុនីវង្ស ដោយសារមាន​បញ្ហា​ខួរក្បាល​មាន​ជំងឺ​សរសៃ​ប្រសាទ​ច្រើន​ឆ្នាំ

spot_img

​ភ្នំពេញ : បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ZOOMER.X ​ចេញពីផ្ទះ​មកដល់​ស្ពាន​ព្រះមុនីវង្ស​ចាស់ ​រួច​ក៏​ដាក់​ម៉ូតូ​ចុះ ឡើង​បង្កាន់ដៃស្ពាន​បម្រុង​លោត​តែ​ប្រជាពលរដ្ឋ​ស្រែក​ផ្អើល​ឆា​ឡា ​នគរបាល​អន្តរាគមន៍​ ឃាត់​បាន​ និង​នាំយកមក​ស្នាក់ការ​ប៉ុស្តិ៍​ ដើម្បី​រក​មូលហេតុ កាល​វេលា​ម៉ោង​២​​រសៀល​ថ្ងៃទី​០២ ខែ មិថុនា ឆ្នាំ ២០២០​នៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្ថិតនៅ​ភូមិ​ព្រែក សង្កា​ត​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ។​

នគរបាល​បានឲ្យដឹងថា ​ជនរងគ្រោះ​ឈ្មោះ ចាន់ សុខ​បញ្ញា អាយុ​៣៤​ឆ្នាំ​មុខរបរ​នៅផ្ទះ ស្នាក់នៅ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​ដោយ​មុន​កើតហេតុ​កម្លាំង​នគរបាល​នាយរង​ប៉ុស្តិ៍​ឈរជើង ​សម្រួល​ចរាចរណ៍​នៅ​គល់ស្ពាន​កន្លែងកើតហេតុ ​ស្រាប់តែ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ឆ្លងកាត់​ស្រែក​ផ្អើល​ឆា​ឡា​ថា ​មាន​បុរស​ម្នាក់​បម្រុង​លោតទឹក​សម្លាប់ខ្លួន។ ​​​បុរសរងគ្រោះ​លោតចូលក្នុង​ទឹកទន្លេ​មេគង្គ​បាត់​ក្រោយមក​ក៏​ហៅ​ទូក​អ្នកនេសាទ​ត្រី​ក្បែរ​នោះ ​ជួយ​ស្រង់​ភ្លាមៗ​តែម្ដង ​តែ​សំណាងល្អ​បុរស​អណ្ដែត​ឡើងលើ ​សង្ស័យ​ចេះ​ហែល​ទឹក​ក៏​​​នាំមក​ស្នាក់ការ​ប៉ុស្តិ៍​រង់ចាំ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ជា​ក្រោយ​ទៀត ។ ​

​នគរបាល​បន្តថា ​ក្រោយមក​ក៏​លួងលោម​និង​សួរនាំ​រក​លេខ​ទូរស័ព្ទ​គ្រួសារ ​និង​បាន​ទឹកអំពៅ​ឲ្យផឹក​រហូត​កន្លះ​ម៉ោង ​បានឲ្យ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​ ពេល​នគរបាល​តេ​ទៅ​សួរ​មាន​ស្គាល់ឈ្មោះ សុខ​បញ្ញា​ដែរឬទេ ? ​គាត់​ប្រា​ប់ថា ​ជា​ឪពុក​ហើយក៏​បាន​តប​មកនគរបាលវិញថា គាត់​ខុស​អី​កុំ​ប្រកាន់ ​ដោយគាត់មាន​បញ្ហា​ខួរក្បាល​មាន​ជំងឺ​សរសៃ​ប្រសាទ​ច្រើន​ឆ្នាំ​ហើយ ​រួច​បានប្រគល់​ម៉ូតូ ​និង​កូនប្រុស​ឲ្យទៅ​ឪពុក​វិញ៕
ដោយ៖បញ្ញាស័ក្តិ​

spot_img
×