Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​កូនតូច​យ៉ាង​លឿន ចាប់​ហ្វ្រាំង​បោក​ជ្រុល​ចូល​ក្រោម​រថយន្ត បណ្ដាល​ឲ្យ​របួស​កូនក្មេង​ម្នាក់​(វីដេអូ)

spot_img

​ភ្នំពេញ​÷ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​កូន​ចេញពី​កន្លែង​ការងារ ធ្វើដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មក​ជិត​ដល់​ចំណុចកើតហេតុ ក៏​ចាប់​ហ្វ្រាំង​មុខ រួច​រអិល​ជ្រុល​ចូលទៅ​ក្រោម​រថយន្ត បណ្តាល​ឲ្យ​រងរបួស​ក្មេង​ម្នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៦ និង ៥ នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ២០១១ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក click ពណ៌​ក្រហម​លា​យស មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1A 44 58 ឌុប​កូនតូច​ចេញពី​ធ្វើការ​ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​ស្រាប់តែ​មក​ជិត​ដល់​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក ឡង់​គ្រី​ស័​រ​ពណ៌​ស
​មួយគ្រឿង​ទៀត​ដែល​ពាក់​ផ្លាកលេខ កណ្តាល 2A 18 68 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មក​បម្រុង​នឹង​បទ​ទៅ​ឆ្វេង ក្នុង​ល្បឿន​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏មាន​ម៉ូតូ​ម៉ាក​click មួយគ្រឿង​ជិះ​ដោយ​ស្ត្រី​ខាងក្នុង​ល្បឿន​លឿន រួច​ក៏​ចាំ​ហ្វ្រាំង​ជ្រុល​រអិល​ចូល​ចំ​ពីមុខ​ខាងក្រោម​រថយន្ត បណ្តាល​ឲ្យ​រងរបួស​ក្មេង​ម្នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ រួច​ក៏​ហៅ​ខាង​ជំនាញ​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង និង​ជួយ​សម្របសម្រួល​ដល់​ភាគី​ទាំងពីរ តែ​មិនត្រូវ​គ្នា រួច​ក៏​ឲ្យ​ភាគី​ទាំងពីរ​ទៅ​ប៉ុស្តិ៍ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ​៖​សា​មេ​ត​

spot_img
×