Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កួតមែន! ព្រោះចង់ថត selfie អែបផ្លូវដែកឲ្យល្អឥតខ្ចោះ មានអី រថភ្លើងបុកក្បាល​ប្រកាច់​បញ្ជូន​ទៅ​ពេទ្យ​ទាន់ហន់ (វីដេអូស្តែង)

spot_img

នេះជាខណៈ​ដែលគួរឲ្យស្លុតរន្ធត់មួយ ដែលបុរស​ម្នាក់​ត្រូវបាន​រថភ្លើង​ដឹក​អ្នក​ដំណើរ​១ខ្សែ​ បុកទង្គិច​ចំក្បាល​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យរងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពីគាត់​ឈរ​អែបនឹងផ្លូវ​ដែក ព្រោះតែ​ចង់​បានរូប​ថត selfie មួយ​ដ៏ល្អ​ឥតខ្ចោះ ។

The Sun រាយការណ៍ថា ខ្សែវីដេអូឃ្លីបដ៏រន្ធត់​ បានបង្ហាញឲ្យឃើញបុរសម្នាក់​ដែល​ត្រូវបានស្គាល់​មានឈ្មោះថា Siva អាយុ ២២ ឆ្នាំ កំពុង​ឈរ​អែប​នឹង​ផ្លូវរថដែក ខណៈរថភ្លើង​ល្បឿន​លឿន​កំពុង​ឆ្ពោះមក​កាន់គាត់ ។

ហេតុការណ៍នេះបានកើតឡើង​នៅ​ក្នុងទីក្រុង Hyderabad ភាគខាង​ត្បូង​នៃ​ប្រទេស​ឥណ្ឌា កាលពីថ្ងៃ​អាទិត្យ​ ។

នៅពេលឃ្លីប​ចាប់ផ្តើមដំបូង គេលឺ​សូរសម្លេង​ស្រែក​ព្រមាន​ពីខាងក្រោយ​ កុំឲ្យ Siva ទៅកៀក​នឹង​ផ្លូវរថភ្លើងផងដែរ ។ ប៉ុន្តែ បុរសរូបនេះពុំ​ស្លាប់ទេ ដែលជា​ហេតុ​ធ្វើឲ្យ​រថភ្លើងបុក​ទង្គិច​ក្បាល​ បណ្តាលឲ្យ​រងរបួស​ធ្ងន់ធ្ងរតែម្តង ។

ភ្លាមៗនោះ មិត្តភក្តិ​គាត់ បានប្រញាប់​ប្រញល់​នាំ​យក Siva ទៅកាន់​មន្ទីរពេទ្យ​ ។ យោង​តាម​របាយការណ៍​ពេទ្យ Siva កំពុងសម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យឯកជនមួយ​ សម្រាប់​មុខរបួស​ធ្ងន់ធ្ងរ នៅត្រង់​ក្បាល​ និង​ដៃ ប៉ុន្តែ ត្រូវ​បាននិយាយ​ថា គាត់​កំពុង​ស្ថិត​ស្ថានភាព​ស្ថិរភាព ៕ ចន្ទី

 

spot_img
×