Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល ៤២ ថ្ងៃ ក្រសួងយុត្តិធម៌​ជំនុំជម្រះ សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត បាន​ចំនួន ​៣.៤៥៤

spot_img

​ភ្នំពេញ ​៖ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​ ( គ​.​យ​.​ក​.​ស​) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី វឌ្ឍនភាព​នៃ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ជូន​សាធារណជន​ឱ្យបាន​ជ្រាប​ផងដែរ​ថា យុ​ទ្ឋ​នា​ការ​នេះ ត្រូវបាន​ប្រកាស​ដាក់ចេញ​ឱ្យ​អនុវត្ត កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​។ បើ​គិត​ត្រឹម​ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ​២០២០ នេះ គ​.​យ​.​ក​.​ស បាន​ដំណើរការ​ចំនួន​៤២​ថ្ងៃ​ប៉ុណ្ណោះ ជា​លទ្ធផល​សំណុំរឿង​ព្រហ្មទណ្ឌ​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ដែល​កកស្ទះ​ចំនួន​៣៤៥៤ សំណុំរឿង ស្មើនឹង ២៧% នៃ​សំណុំរឿង​កកស្ទះ​សរុប​ត្រូវបាន​ជំនុំជម្រះ​រួច​។​

ក្រសួងយុត្តិធម៌​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី​វឌ្ឍនភាព​នៃ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត នៅ​ថ្ងៃទី ២ ខែកក្កដា​ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ ២០២០ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត (​គ​.​យ​.​ក​.​ស​) បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​របស់ខ្លួន​ទាក់ទង​នឹង​ការអនុវត្ត​យុទ្ធនា​ការដែល​ត្រូវបាន​ប្រកាស​ដាក់ចេញ​កាលពី​ថ្ងៃទី​១៨ ខែឧសភា​ឆ្នាំ ២០២០ កន្លងមក​។ ជា​លទ្ធផល​នៃ​ការអនុវត្ត​រួមគ្នា​ការ​ក្នុង​រយៈពេល ៤២ ថ្ងៃ​កន្លងមកនេះ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ត្រូវបាន​ជំនុំជម្រះ​រួច​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត​ទូទាំងប្រទេស​មាន​ចំនួន​សរុប​៣.៤៥៤​សំណុំរឿង​ស្មើនឹង ២៧ ភាគរយ​នៃ​សំណុំរឿង ដែល​បាន​កកស្ទះ​។ ទន្ទឹមនឹង​ការខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅតាម​បណ្ដា​សាលាដំបូង​រាជធានី​ខេត្ត​ដោយ​ក្រុមការងារ​ទាំង​បួន​និង​លេខាធិការដ្ឋាន​របស់ គ​.​យ​.​ក​.​ស និង​ជាពិសេស​ដោយមាន​ការចូល​រួម​យ៉ាងសកម្ម​ប្រកបដោយ​ឆន្ទៈ​និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ចៅក្រម​ព្រះរាជអាជ្ញា​ក្រឡាបញ្ជី​អាជ្ញាសាលា​មន្ត្រីរាជការ​នៃ​អង្គភាព​រដ្ឋបាល​នៃ​សាលាជម្រះក្ដី​ទាំងអស់​រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា គ​.​យ​.​ក​.​ស រំពឹងទុក​ថា សាលាដំបូង​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស​នឹង​ខិតខំ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​អង្គភាព​ឱ្យ​ចប់សព្វគ្រប់​នៅត្រឹម​ដំណាច់ឆ្នាំ ២០២០ នេះ​ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ក្នុង​យុទ្ធនាការ​គឺ​”​លឿន​ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​”​។​

​គ​.​យ​.​ក​.​ស សូម​សំដែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ចៅក្រម​ព្រះរាជអាជ្ញា​ក្រឡាបញ្ជី​អាជ្ញាសាលា​មន្ត្រីរាជការ​នៃ​អង្គភាព​រដ្ឋបាល​នៃ​សាលាជម្រះក្ដី​ទាំងអស់​ព្រមទាំង​ក្រុមការងារ​នៃ​គ​.​យ​.​ក​.​ស ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​អនុវត្ត​យុទ្ធនាការ​ក្នុងការ​ជំរុញ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​វិស័យ​យុត្តិធម៌​ផងដែរ​។​

​គ​.​យ​.​ក​.​ស សង្ឃឹម​យ៉ាង​មុតមាំ​ថា​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​និង​ចូលរួម​បន្ត​កាន់តែ​សកម្ម​ថែមទៀត​សំដៅ​រួមចំណែក​ធ្វើ​ឲ្យ​យុទ្ធនា​ការបោះ​ស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាជម្រះក្ដី​អាច​សម្រេច លទ្ធផល​បាន​តាម​ផែនការ​ដែល​បាន​គ្រោងទុក​៕ ដោយ​៖​កូ​ឡាប​

spot_img
×