Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ពីក្រោយ​បណ្តាល​ឲ្យ​បាក់ក​ស្លាប់​ភ្លាមៗ​ (វីដេអូ)

spot_img

​ភ្នំពេញ​÷ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ចត​ចោល​នៅតាម​បណ្តោយ​ផ្លូវ​បណ្តាល​ឲ្យ​បាក់ក​ស្លាប់​​ភ្លាម​នៅក្រោម​រថយន្ត​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១០ និង​៥៥ នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍​ទី​២ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ ៦A ​ដែល​ស្ថិតនៅក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3F 19 17 ចត​ចោល​នៅ​កន្លែងកើតហេតុ និង​រយៈពេល ២ ថ្ងៃ​ហើយ​ដោយ សារតែ​រថយន្ត​ខូច​ជួសជុល​មិនទាន់រួច ស្រាប់តែ​ប្រហែលជា​ម៉ោង ១០ និង ៥៥ នាទី យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែកក្កដា ឆ្នាំ​២០២០ គេ​ឃើញ​ស្ត្រី​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ខៀវ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1D 0916 ធ្វើដំណើ ក្នុងទិសដៅ ពី​ជើង​មក​ត្បូង​ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​និង​រថ​
​យន្ត​កុងតឺន័រ​ដែល​ចត​ចោល​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់ក​ស្លាប់​ភ្លាមៗ ។​

​សព​ស្ត្រី​ខាងលើ ដែល​គេ​ស្គាល់​ថា​ជា​ចុងភៅ​ហើយ​ឈ្មោះ​ក្រៅ​របស់គាត់​គេ​ហៅថា ម៉ែ​អា សាក់ ទីកន្លែង​គាត់​រស់នៅ បច្ចុប្បន្ន គាត់​ជួល​ផ្ទះ​នៅ​ខាងក្រោយ​ផ្សារ​ព្រែកលៀប​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​ចុះ​មកដល់​រួច​ក៏បាន​ទាក់ទង​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​​រួច​យក​ម៉ូតូ និង​រថយន្ត​កុងតឺន័រ ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ និង​ធ្វើ​កំណត់ ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​រថយន្ត​សា​ម៉ុ​យ យកទៅ​តម្កល់ ទុក​នៅ​វត្ត​ទឹកថ្លា​រង់​ចាំ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ​៖​សា​ម៉េ​ត​និង ភក្ត្រា​

spot_img
×