Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​បួង​ចង្កូត​ជ្រុល​​ទៅបុក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ធ្លាក់​ទូ​ក្រឡាប់​ផ្ងារជើង​ (វីដេអូ)

spot_img

​ភ្នំពេញ​÷ រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើ​ក្នុង​ល្បឿន​វ៉ា​ជែង​គ្នា​រួច​ក៏​ជ្រុ​ចង្កូត​ទៅបុក​ទ្រូងផ្លូវ​និង​ដាច់​ធ្លាក់​ទូចេញ​ពី​រថយន្ត​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារ​ពាក់​កណ្តាលផ្លូវ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៥៥ នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែកក្កដា ឆ្នាំ ២០២០ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ក្នុងភូមិ​ស្រែ​ជំរៅ​​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ​​ភ្នំពេញ 3C 0888 បើកបរ​ម្នាក់ឯង ធ្វើដំណើរ​ក្នុងទិសដៅ ពី​ត្បូង​មក​ជើង​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​នឹង​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ធ្លាក់​ទូ​ក្រឡាប់ ផ្ងារជើង​ពេញ​ផ្លូវ​។​

​ហើយ​សំណាង​មែន​ក្នុង​ហេតុការណ៍​នេះ​មិន​បង្ក​របួសស្នាម​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុងតែ​ធ្វើដំណើរ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​នោះទេ​គឺ​រង​ការខូចខាត​តែ​រថយន្ត​និង​ទ្រូងផ្លូវ​ទ្រព្យសម្បត្តិ​រដ្ឋ​តែប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​មកដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ឱ្យ​ចុះមក​ដល់​ធ្វើការ​វាស់វែង ហើយ​ភ្លាម​នោះដែរ​ស្រាប់​តែមាន​តំណាង​រថយន្ត​កុងតឺន័រ​ចុះមក​ដោះស្រាយ​ដើម្បី សង​ជា​សំណង​ក្នុង​ការខូចខាត​ទាំងអស់ ដើម្បី​បញ្ចប់រឿង​៕ ដោយ​៖​សា​មេ​ត​

spot_img
×