Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រិះគន់​ក្រុម​ជាង​ប៉ះ​កង់​ម៉ូតូ​បោះដែកគោល និង​សមត្ថកិច្ច​យកលុយ​ពី​ប្រជាពលរដ្ឋ នៅលើ​ស្ពាន​អ្នក​លឿង​

spot_img

​កណ្ដាល​៖ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏ដូចជា​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់​ទៅលើ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅលើ​ស្ពាន​អ្នក​លឿង​ថា​បាន​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ឈប់​នៅលើ​ស្ពាន​ហើយ​ម្យ៉ាងទៀត​ពុំបាន​គិត​គួរ​ត្រួត​ពិនិត្យមើល​ក្រុម​ជនខិលខូច​ដែល​បាន​ដើរ​បោះដែកគោល​លើ​ស្ពាន​ដើម្បី​ឲ្យ​ធ្លាយ​កង់​ម៉ូតូ​ដើម្បី​បាន​ប៉ះ​យក​កម្រៃ ប៉ុន្តែ​ករណីនេះ សមត្ថកិច្ច​ខេត្តកណ្ដាល​បាន​បកស្រាយ​ថា​ប៉ូលីស​មិនបាន​យកលុយ​ទេ​គឺ​ប្រជាពលរដ្ឋ​ឃើញ​សមត្ថកិច្ច​ប៉ូលីស​មានការ​នឿយហត់​ក្នុងការ​រៀបចំ​សណ្ដាប់ធ្នាប់​ពេល​បងប្អូន​ឈប់​ម៉ូតូ​ថត​កម្សាន្ត ក្នុង​ការធ្វើ​ចរាចរណ៍​លើ​ស្ពាន​អ្នក​លឿង​ក៏​ផ្ដល់​ថវិកា​បន្តិចបន្តួច​ជាការ​លើកទឹកចិត្ត​ហើយ​ម្យ៉ាងទៀត​ករណី​បោះដែកគោល​ក៏​មិនមាន​ដែរ​គឺ​រថយន្ត​ដឹក​អេតចាយ​បានធ្វើ​ឲ្យ​ជ្រុះ​ធ្លាក់​កម្ទេច​ដែក​តែប៉ុណ្ណោះ​ទើប​បណ្ដាល​ឲ្យ​មានការ​ធ្លាយ​កង់​ម៉ូតូ​របស់​អ្នកដំណើរ​។​

​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរ​ខេត្តកណ្តាល នៅ​ថ្ងៃទី ៣ ខែកក្កដា​ឆ្នាំ ២០២០​បានចេញ​សារ ឆ្លើយតប​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​គ Rithy Ka និង Na Vuth ដែល​បាន​បង្ហោះ និង​Share មាន​ខ្លឹមសារ​ថា​៖ ជូនដំណឹង​ដល់​លោក​ប៉ូលីស​ដែល​រង់ចាំ​លាដៃ​យកលុយ​ពី​ប្រជាពលរដ្ឋ​ចុះ​ថត​លេី​ស្ពាន​មេត្តា​បេី​ក​ភ្នែក​មេី​លលេី​ស្ពាន​ផង​ដែកគោ​លលេី​ស្ពាន​ព្រាត​កង់​ម៉ូតូ​បែក​បង្ហែ​គ្នា​(​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​អ្នក​លឿង ) សុំ​ខ្លាច​ហេី​យ មាន​ដែកគោល​គ្រប់​ប្រភេទ ថ្ងៃមុន​ប្តី​ដេី​រ​រេី​សបាន មួយថង់​ទាំង​ព្រឹក​។​

​ក្រោយ​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​អធិការនគរបាល​ស្រុក​លើកដែក បានចេញ​របាយការណ៍ ឆ្លើយតប​ទៅនឹង​ម្ចាស់​គណនី​ខាងលើ ក៏ដូចជា​សាធារណជន ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាប និង​កុំ​មានការ​ភាន់ច្រឡំ វិញ​ថា​៖​ស្ពាន​ត្សឹ​បា​សា​(​ស្ពាន​អ្នក​លឿង​) ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់​ស្រុក​លើកដែក ខេត្តកណ្តាល ទទួលខុសត្រូវ​ត្រឹម​ពាក់កណ្តាល​ស្ពាន (​ត្រេី​យ​ខាងលិច​) ឯ​ម្ខាង​ទៀត​ពាក់ព័ន្ធ​ភូមិសាស្ត្រ​របស់​ស្រុក​ពាម​ជរ ខេត្តព្រៃវែង (​ត្រេី​យ​ខាង​កេី​ត​) ។ ចំពោះ​កម្លាំង​១​នាក់​ដែល​ឈរជើង​រៀបចំ​សណ្តាប់ធ្នាប់​លើ​ស្ពាន​គឺ​មិន​អនុញ្ញាត​ឲ្យ​មធ្យោបាយ​គ្រប់​ប្រភេទ​ឈប់ ឬ​ចត​នៅលើ​ស្ពាន​ឡើយ​តែ​ដោយ​ស្ពាន​ត្សឹ​បា​សា​នេះ​ជា​ស្ពាន​មាន​សោ​ភ័​ណ្ឌ​ភាពល្អ​ហើយ​វែង​ជាងគេ​ក្នុងប្រទេស​កម្ពុជា​ទើប​មាន​អ្នកធ្វើដំណើរ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរជាតិ​ឈប់​ម​ធ្យោ​យ​បាយ​របស់ខ្លួន​ដេី​ម្បី​យក​ខ្យល់អាកាស និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្លួន​មួយ​ភ្លេ​តៗ​ប៉ុណ្ណោះ​។ ទន្ទឹម​នោះ​ដោយ​ឃើញ​កម្លាំង​នគរបាល​យើង​មានការ​នឿយហត់ ពួកគាត់​ក៍បាន​ផ្តល់នូវ​ប្រាក់ បន្តិច​ប​ន្ទួ​ច ឬ​ជា​គ្រឿង​បរិភោគ​ដូចជា​ទឹក​សុទ្ធ ទឹកក្រូច​ជាដើម ។​ល​។ ចំពោះ​កម្លាំង​ឈរជើង​លើ​ស្ពាន​ខាងលើ​ផ្នែក​សណ្តា​ប់ក៍​ដូចជា​អធិការ​ពុំបាន​បង្គាប់បញ្ជា​ឲ្យ​ទារប្រាក់​អ្នក​មក​កំសាន្ត ឬ​ធ្វើដំណើរ​ឆ្លងកាត់​ឡើយ​។​

​ចំពោះ​ដែកគោល​ដែលថា​មាន​គេ​បាច​លើ​ស្ពាន​គឺ​ពុំ​ពិត​នោះទេ ដោយសារ​ឡាន​ដឹក​អេតចាយ​រៀបចំ​មិន​ប្រុងប្រយ័ត្ន​បាន​ជ្រុះ​ដែក​ស្រួច​តូចៗ​បណ្តាល​ឲ្យ​មុត​កង់​ម៉ូតូ កង់ឡាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​។

រីឯ​អ្នក​ប្រកបមុខរបរ​ប៉ះ​កង់​ម៉ូតូ ឡាន​វិញ​កន្លងមក​កម្លាំង​យើង​បាន​ចុះ​អប់រំ​ណែនាំ​មិន​ឲ្យ​ពួកគាត់​ធ្វើ​អ្វី​ឆ្គាំ​ង​ឆ្គង​អ​សិ​ល​ធម៌ និង​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។ ក្នុងការ​ថែរក្សា​ការពារ​ស្ពាន​វិញ អាជ្ញាធរ​ស្រុក និង​កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លេី​ក​ដែក​ធ្វេី​ការលាង​សំអាត បោស​ដី រេី​ស​សំរាម​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចោ​លលេី​ស្ពាន​ជាប្រចាំ ព្រមទាំង​បាញ់​ទឹក​លាង​សម្អាត​ក្នុង​មួយខែ​៤​ដង​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×