Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបថត​ចាស់ៗ​របស់លោក ស៊ិន ស៊ី​សាមុត និង​វីរ​សិល្បៈ​ជំនាន់​ដើម មួយចំនួនទៀត ដែល​កម្រ​បានឃើញ

spot_img

​ភ្នំពេញ​៖ កាលពីពេល​កន្លង​ថ្មីៗ​នេះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Wind Ripple បានធ្វើការ​ចែករំលែក​នូវ​រូបថត​ចាស់ៗ របស់​អធិរាជ​សំឡេង​មាស​លោកតា ស៊ុន ស៊ី​សាមុត និង​វីរ​សិល្បៈ​ជំនាន់​លោក​ជាច្រើនរូប​ទៀត ធ្វើ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ រំភើបចិត្ត​ជាខ្លាំង ព្រោះតែ​ការចង់​ឃើញ​រូប​អតីតកាល​របស់​ពួកគាត់​។​

​តែ​យ៉ាងណា ដោយសារ​រូបថត​ទាំងនោះ​មាន​សភាព​ចាស់​ខ្លាំង ហេតុនេះ​គណនី​ខាងលើ​ក៏បាន​យកមក​កែ​ជា​ពណ៌​ធម្មជាតិ​ក្នុង​កម្រិត (Colorized 20/100) ដែល​មើលទៅ​ពិតជា​ស្រស់ស្អាត ជាពិសេស​លោកតា ស៊ុន ស៊ី​មា​មុត ត្រូវបាន​គេ​លើកឡើង សរសើរ​ថា ពិតជា​ស្រស់​សង្ហា​មែនទែន​។​

​រូបថត​អតីតកាល​របស់​វីរ​សិល្បៈ​ខ្មែរ​ជំនាន់​លោក ស៊ុន ស៊ី​សាមុត នា​អំឡុង​ទសវត្ស​ឆ្នាំ ៥០ ដល់ ៧០ ទាំងនេះ រួមមាន​៖

– រា​ជនី​សំំ​ឡេង​មាស រស់ សេរី​សុទ្ធា (​ម្ចាស់​ប​ទៈ មេម៉ាយ​សប្បាយចិត្ត​)

– អ្នកស្រី ប៉ែន រ៉​ន (​ម្ចាស់​ប​ទៈ បង​ខឹង​រឿង​អ្វី​)

– លោក សុះ ម៉ាត់ (​ម្ចាស់​បទ​: ផ្ញើរ​កង​ចងដៃ​)

– លោក អ៊ិន យ៉េ​ង (​ម្ចាស់​បទ​: កុលាប​កោះ​កែវ​)

– លោក ជា សាវឿន (​ម្ចាស់​បទ​: ត្រូវ​សើច​ឬ​ត្រូវ​យំ​)

– លោក អ៊ឹម សុង​សឺ​ម (​ម្ចាស់​បទ​: ស្នេហា​ជា​ស្រា​ពុល​)

– លោក មាស ហុក​សេង (​ម្ចាស់​បទ​: លលក​ញី​ឈ្មោល​)

– លោក តូច តេង (​ម្ចាស់​បទ​: បុប្ផា​កោះ​ញ៉ែ​ក​)

– លោកយាយ ម៉ែ ម៉ឺន (១៩១៨-១៩៩៦)

– លោក ព្រួញ មាស​

– លោក មាស សាម៉ន​

– លោកស្រី ឌី សា​វ៉េ​ត ក្នុង​រឿង «​កូន​ស្តេច​ដំរី​ស​» ឆ្នាំ ១៩៧០

– តារា ជា យុទ្ធ​ថន និង សាក់ ស៊ី​ស្បោង ក្នុង​រឿង​ពស់​កេងកង​

– តារា ណា​រី ហែម និង តារា ណូ​យ៉ា ក្នុង​រឿង «​ក្រមុំ​ខ្មែរលើ​»

– ពៅ ទេវី ក្នុង​រឿង «​ព្រះ​គោ​ព្រះ​កែវ​»

– តារា សោម បុប្ផា ក្នុង​រឿង «​នាងនាគ​ត្រាច់ចរ​» ឆ្នាំ ១៩៦៩

– ទិ​ត្យ វិ​ជ្ជ​រ៉ា​ដា​នី​និង គង់ សំអឿន ក្នុង រឿង​« ត្រពាំងពាយ​»

– អ្នកស្រី គីម ណូ​វ៉ា កើត​នៅក្នុង​ឆ្នាំ ១៩៤៦ នៅ​ស្រុក ពាមរ ខេត្តព្រៃវែង​

– អ្នកស្រី គីម ណូ​វ៉ា កើត​នៅក្នុង​ឆ្នាំ ១៩៤៦ នៅ​ស្រុក ពាមរ ខេត្តព្រៃវែង​

– លោក ម៉ា ឡៅ​ពី​

– កវី ស្វាយ សំ​អឿ​

– លោក វ៉ោ​យ ហូ​

– លោក ម៉ែរ ប៊ុន​

– បិតា​ល្ខោនបាសាក់ (​លោក សាំង​សារុន​)

– មាតា​ល្ខោនបាសាក់ (​អ្នកស្រី ចេក ម៉ាច​)

– លោក​កវី ពៅ ស៊ី​ផូ​៕

​ដោយ​៖ លឹម ហុង (​ប្រភព​៖ Wind Ripple)


spot_img
×