Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​ផ្សព្វផ្សាយ​ទាក់ទាញ​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា ក្រោម​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​នៅ​ខេត្ត​ព្រះសីហនុ

spot_img

​ខេត្ត​ព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃ​ទី​29 ខែ​មករា ឆ្នាំ​2018 ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អ្នកវិនិយោគ​ជនជាតិ​ចិន នៅ​កម្ពុជា ក្នុង​វេទិកា​ផ្សព្វផ្សាយ ស្ដី​ពី​ការទាក់ទាញ​អ្នកវិនិយោគ​ចិន​។​

​កម្មវិធី​ជួបជុំ​នេះ ក្រោម​ប្រធានបទ​” គោលនយោបាយ ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​” ដែល​មាន​អ្នកវិនិយោគ និង​ពាណិជ្ជករ មកពី​ប្រទេស​ចិន ចូលរួម​ប្រមាណ 200​នាក់ នៅរ​ម្មណី​យដ្ឋា​ន ឆ្នេរ​សុខា​ខេត្ត​ព្រះសីហនុ​។

​នា​ពិធី​ជួបជុំ​នោះ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ថា​ខេត្ត​ព្រះសីហនុ មាន​ផ្ទៃដី​សរុប​ប្រមាណ 2,658,90 ​គីឡូ​មែត្រ​ក្រឡា ដែល ២៣ភាគរយ ជា​ដី​ព្រៃ​ភ្នំ និង​ខ្ពង់រាប​។ ខេត្ត​នេះ​មាន​កោះ​ធំៗ​ចំនួន 32​កោះ មាន​ឆ្នេរសមុទ្រ​
​ប្រវែង​ 175.81 ដែល​ជា​ក្ដានុ​ពល​ក្នុង​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​។​

​ខេត្ត​ព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ជា​ប៉ូល​មួយ ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង 3 មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប​ ​និង​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រកាស​ប្រែក្លាយ ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​មានតែ​មួយគត់​ក្នុងប្រទេស​កម្ពុជា​។

​ខេត្ត​ព្រះសីហនុ មាន​ក្រុង 1 ស្រុក 3 ស្មើនឹង 29 ឃុំ​សង្កាត់ និង​មាន​ភូមិ​ ១១១ ​ភូមិ មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាន ២១២,២៥៨ ​នាក់​។ ក្នុងនោះ​ស្ត្រី​មាន​ចំនួន​ ១០៦,៨៨៥​ នាក់ ប្រជាពលរដ្ឋ​មានរ​បរជា​ចំបង ២៩ ,២០​ ភាគរយ ប្រកប​របរ​នេសាទ​សិប្បកម្ម និង​សេវាកម្ម ៦៤.៨ភាគរយ​។​

​ប្រាក់ចំណូល របស់​ប្រជាពលរដ្ឋ​នា​ពេល​កន្លងមក​មាន​ត្រឹម 11.72 ភាគរយ និង​ទទួលបាន​កំណើន​អត្រា​សេដ្ឋកិច្ច 7.9​ ភាគរយ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ខេត្ត​ព្រះសីហនុ មាន​សន្ទុះ​រីកចម្រើន​លើ​ការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​លើ​វិស័យ​ដឹកជញ្ជូន វិស័យ​ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍​។ វិស័យ​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ មាន​ប្រព័ន្ធ​គមនាគមន៍​រួមមាន​៖ ផ្លូវដែក ផ្លូវគោក ផ្លូវ​សមុទ្រ​និង​ផ្លូវអាកាស​។ ​ចំណែក វិស័យ​ឧស្សាហកម្ម បាន​ដើរតួនាទី ក្នុង​ការអភិវឌ្ឍន៍​ខេត្ត គិត​ត្រឹម​ឆមាស​ទី 1 ឆ្នាំ 2017 ខេត្ត​ព្រះសីហនុ មាន​រោងចក្រ​សហគ្រាស​ធំៗ​ប្រមាណ 676 កន្លែង ដែល​ស្រូប​យក​កម្លាំង​កម្មក​រ​សរុប​ប្រមាណ​ 486.259​នាក់ និង​បាន​ប្រើ​ពលករ​បរទេស 378​នាក់​។ រីឯ​វិស័យ​ទេសចរណ៍ បាន​ផ្អែក​លើ​សក្ដានុពល ក្នុង​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​តំបន់ឆ្នេរ​។ ក្នុង​ឆ្នាំ 2017​កន្លងទៅ ខេត្ត​ព្រះសីហនុ ទទួលភ្ញៀវ​ទេសចរ​សរុប 1,779,837​នាក់ គឺ​កើនឡើង​(16,04​ភា​រយ​) បើ​ប្រៀបធៀប និង​ខែវិច្ឆិកា​
​ឆ្នាំ​​​​២០១៦(1,533,770​នាក់​។ ក្នុងនោះ​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​មាន​ 1,356,934 ​នាក់ និង​ទេសចរណ៍​​អន្តរជាតិ​មាន​ចំនួន 422,903​ នាក់​។

​ព្រលានយន្តហោះ ខេត្ត​ព្រះសីហនុ កំពុង​បើក​បំរើ​សេវា​ហោះហើរ​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ចំនួន​ប្រមាណ 166 ជើង ក្នុង​មួយ​សប្ដាហ៍ ដោយ​ក្រុមហ៊ុនអ៊ែ​ឡាញ ចំនួន 6 ទៅកាន់​ប្រទេស​ចំនួន​បី គឺ​ប្រទេស​វៀតណាម​ទីក្រុង​ហូជីមិញ ប្រទេស​ម៉ាឡេស៊ី ទី​ក្រុងកូឡា​ឡាំ​ពួ និង​ប្រទេស​ចិន ដោយ​ហោះហើរ​ទៅ​កាន់​ទីក្រុង ធាន​ជី​ង ជី​ង​ទូ វូ​ហាន វូ​ស៊ី ចឹង​ចូ​វ ណាន​ឃី​ង ទីក្រុង​ណាន​នី​ង និង​ទីក្រុង​ម៉ា​កាវ​។

​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៣​ធំៗ​រួមមាន​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ តំបន់​សេដ្តកិច្ច​ពិសេស​អ៊ែត​វូត ស្រុក​ស្ទឹង​ហាវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​៕ ដែន សីមា​

spot_img
×