Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរាជការ ដែល​ខិ​ច​ល​ខូច ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ ឬ​ដី​របស់​ប្រជាពលរដ្ឋ នឹងត្រូវ​បណ្តេញ​ចេញពី​គណបក្ស​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ បាន​ថ្លែងថា មន្ត្រីរាជការ​ដែល​ខិ​ច​ល​ខូច​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ ឬ​ដី​របស់​ប្រជាពលរដ្ឋ និង​រិះរក​ល្បិច​ធ្វើបាប​ប្រជាពលរដ្ឋ នឹងត្រូវ​ទទួលទោស​ធ្ងន់ធ្ងរ​បំផុត ហើយនឹង​ឈានទៅ​បណ្តេញ​ចេញពី​គណបក្ស​។ ជម្លោះដីធ្លី​នៅ​ស្រុក​គាស់ក្រឡ គឺមាន​ការឃុបឃិតរ​វាង​មន្ត្រី និង​លោក​ឧកញ៉ា សង ថន ដោយ​ឃុបឃិត​យក​ដី​របស់​រដ្ឋ ហើយ​បែរជា​បន្លំ​ធ្វើឯកសារ​ថា​ដី​នោះ ជា​ដី​ស្របច្បាប់​របស់​ឧកញ៉ា​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​កាត់​ឆ្វៀល​ដី​ដែលមាន​ទំនាស់​នៅ​ស្រុក​គាស់ក្រឡ ជូន​ប្រជាពលរដ្ឋ​ទៅវិញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​។

ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ សម្តេច​បាន​បញ្ជា​ទៅ​ក្រសួងយុត្តិធម៌ ក្រុម​មេធាវី​របស់​សម្តេច ព្រមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ស៊ើបអង្កេត​លើ​រឿងនេះ​។ ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ បាន​បញ្ជា​ទៅ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រៀបចំ​ឯកសារ​ពាក់ព័ន្ធ លើ​វិវាទ​នេះ ដាក់ជូន​គណៈរដ្ឋមន្ត្រី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា បញ្ហាដីធ្លី​នេះ​ដល់ពេល​ត្រូវ​ជម្រះ និង​ត្រូវ​វះកាត់​មន្ត្រី​ដែល​ខិលខូច​។ ចំពោះ​មន្ត្រី​ខិលខូច​ដែល​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ និង​យក​ដី​ប្រជាពលរដ្ឋ ហើយ​រិះរក​កលល្បិច និង​វិធី​ផ្សេងៗ ធ្វើបាប​ប្រជាពលរដ្ឋ​វិញ ដើម្បី​ខ្លួន​បាន​កាន់កាប់​ដីធ្លី​ស្របច្បាប់ គឺ​នឹង​ទទួលទោស​ដ៏​ធ្ងន់ធ្ងរ​បំផុត ហើយនឹង​ឈានទៅ​បណ្តេញ​ចេញពី​គណបក្ស​តែម្តង​។ ចំពោះ​ប្លង់រឹង​ដែល​បានធ្វើ​ដោយ​អំពើ​ឃុបឃិត​ទុចរិត គឺ​នឹង​រំលាយចោល​វិញ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រស់ នៅក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​។ សម្តេច​តេ​ជោ បានចេញ​បទបញ្ជា​ឲ្យ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី គឺ​ត្រូវតែ​កាត់​ឆ្វៀល​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានមក​រស់នៅ​លើ​ទីតាំង​ដី ដែលជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់រ​ដ្ឋ ដូចជា​នៅ​កោះកុង ព្រះវិហារ​ជាដើម ដែលមាន​ពលរដ្ឋ​បានមក​ធ្វើ​ផ្ទះ​រស់នៅ​ជាង​ដប់​ម្ភៃ​ឆ្នាំ​មកហើយ​។
​ព្រោះ​កន្លងមក រដ្ឋ​មានតែ​ដី​ក្នុង​ផែនទី​ទេ តាមពិត​មាន​បងប្អូន​ប្រជាពលរដ្ឋ បាន​កសាង​លំនៅដ្ឋាន រស់នៅ​បង្កើត​កូនចៅ​រាប់សិប​ឆ្នាំ​មកហើយ នៅលើ​ទីតាំង​ដី​ទាំងនោះ​។ នេះ​ជាការ​ដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិតប្រាកដ​។ កុំ​ទុក​ប្រជាពលរដ្ឋ​ឲ្យ​ភ័យខ្លាច អត់ឃ្លាន រត់​ទៅ​ចំណាកស្រុក​គេ​តទៅទៀត​។ សូមកុំ​ឲ្យ​ពលរដ្ឋ​ពង្រីក​ថែមទៀត ព្រោះ​ត្រូវការ​រក្សាទុក​ព្រៃ​សហគម​ខ្លះ​នៅ​ជិតៗ​ដើម្បី​ជា​ប្រយោជន៍​សហគម​រស់នៅ​ផងដែរ​។​
​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី ត្រូវ​ដោះស្រាយ​ឲ្យ​ដាច់ស្រេច ក្នុង​តែ​ប៉ុន្មាន​ខែ​ខាងមុខ ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ហើយ​កិច្ចការ​នេះ ត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់​និង​ត្រឹមត្រូវ​បំផុត​។​

វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ​រវាង​ឧកញ៉ា សង ថន និង​ប្រជាពលរដ្ឋ នាំឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បញ្ចប់​តំណែង​អភិបាលស្រុក​គាស់ក្រឡ​លោក ម៉ៅ សុ​ចាន់​។ ចំណែក លោក​ឧកញ៉ា សង ថន និង​អភិបាលរង​ខេត្តបាត់ដំបង គឺ​លោក រ៉ា​ហ្វា​ត់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​មក​សួរនាំ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×