Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​និស្សិត​ម្នាក់ ដេកស្លាប់ ក្នុង​កុដិ វត្ត​លង្កា​

spot_img

​ភ្នំពេញ​៖ យុវជន​ម្នាក់ បាន​ដេកស្លាប់ ក្នុង​កុដិ វត្ត​លង្កា ដែល​ប្រជាពលរដ្ឋ​សង្ស័យថា មកពី​គាំងបេះដូង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​វត្ត រាយការណ៍​ប្រាប់​កម្លាំង​សមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា ៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ ចំណុច​ក្នុង​វត្ត​លង្កា កុដិ​លេខ​១៩ ស្ថិត​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា សព​មានឈ្មោះ មឿ​ន កែវ អាយុ​១៩​ឆ្នាំ មុខរបរ និស្សិត មាន​ស្រុកកំណើត នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​គេហទំព័រ CEN ឲ្យ​ដឹងថា នៅមុន​កើតហេតុ គឺមាន​ប្រជាពលរដ្ឋ និង កូនសិស្ស លោក​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​មាន យុវជន​វ័យ ១៩​ឆ្នាំ​ម្នាក់ បាន​ដេកស្លាប់ ក្នុង​កុដិ នៃ​វត្ត​លង្កា ទាំង​មិនដឹង​មូលហេតុ ភ្លាមៗ​នោះ​បន្ទាបពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ និង បាន​រាយ​ករ​ណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ក្រុង ចុះមក​ត្រួតពិនិត្យ ដើម្បី​ឲ្យ​ដឹង​កាន់តែច្បាស់​ថា ស្លាប់​មកពី​អ្វី​ឲ្យ​ពិតប្រាកដ​។​

​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង គឺ យុវជន​រងគ្រោះ បាន​ស្លាប់​ដោយសារ​គាំងបេះដូង​។ បន្ទាប់ពី​ពិនិត្យ​កោសល្យវិច័យ​រួច សព​រងគ្រោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ យកទៅ​ធ្វើបុណ្យ​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ៕

ដោយ​៖ មី​ដា និង​ផាន់​ណា​

spot_img
×