Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម និង​ភី​លី​ពី​ន ប្រឆាំង​ការធ្វើ​សមយុទ្ធ​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​

spot_img

​ប្រទេស​វៀតណាម និង​ភី​លី​ពី​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានធ្វើការ​រិះគន់​ទៅលើ​ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន នៅក្នុង​ដែនទឹក​មាន​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ប្រទេស​ទាំងពីរ​នោះ​ព្រមាន​ថា វា​អាច​នឹង​បង្កើត​ភាព​តានតឹង​នៅក្នុង​តំបន់ និង​ប៉ះពាល់​ទំនាក់ទំនង​របស់​ក្រុង​ប៉េកាំង​ជាមួយនឹង​ប្រទេសជិតខាង​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ភី​លី​ពី​ន លោក Delfin Lorenzana បាន​និយាយថា សមយុទ្ធ​របស់​ចិន​នៅក្នុង​ដែនទឹក​ក្បែរ​ប្រជុំ​កោះ Paracel គឺជា​ការបង្ក​ហេតុ​យ៉ាងខ្លាំង ខណៈដែល​ក្រសួងការបរទេស​វៀត​ពាម ហៅ​សមយុទ្ធ​នោះ​ថា ជាការ​រំលោភ​អធិបតេយ្យភាព ដែល​អាច​បង្ក​ហ​ន្ត​រាយ​ដល់​ទំនាក់ទំនង របស់​ក្រុង​ប៉េកាំង​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់ ASEAN​។​

​ចិន​ធ្វើ​សមយុទ្ធ​រយៈពេល ៥​ថ្ងៃ​ដោយ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កាលពី​ថ្ងៃ​ពុធ​នៅក្បែរ​ប្រជុំ​កោះ Paracel​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ថ្ងៃទី ២៧​ខែ​មុ​ថុ​នា​របស់​រដ្ឋបាល​សុវត្ថិភាព​ដែនទឹក Hainan​។ វៀតណាម​មាន​តំបន់​ត្រួតស៊ីគ្នា​ដែល​ទាមទារ​ដោយ​ចិន​នៅក្នុង​ប្រជុំ​កោះ Paracel​។​

​វៀតណាម និង​ភី​លី​ពី​ន ជា​អ្នកប្រឆាំង​ចិន​ខ្លាំង​ក្នុង​តំបន់​ចំពោះ​អ្វីដែល​ពួកគេ​មើលឃើញ ខណៈដែល​ការរំលោភ​ឈ្លា​ន​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ការមិន​គោរព​ព្រំដែន​មានចែង​ក្នុង​ច្បាប់​សមុទ្រ​អន្តរជាតិ​។​

​ប្រទេស​ចិន​ទាមទារ​គ្រប់គ្រង​ដែនទឹក​ក្នុង​ប្រហែល ៨០​ភាគរយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ទីក្រុង​ហាណូយ និង​ម៉ានីល បាន​ព្រមាន​ពី​ការកើនឡើង​នូវ​អសន្តិសុខ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ថ្ងៃ​សុក្រ​មុន ចំពេល​មានការ​ព្រួយបារម្ភ​ពី​អា​មេ​រិច ដែល​ចិន​កំពុង​ប្រើប្រាស់​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​ដើម្បី​បង្កើន​សកម្មភាព​ទ័ព និង​ជំរុញ​ការទាមទារ​ដែនទឹក​យក​ធ្វើជា​របស់ខ្លួន​។​

​ទោះបី​ភី​លី​ពី​ន​មិន​ទាមទារ​យក​ប្រជុំ​កោះ Paracels ក៏ដោយ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ភី​លី​ពី​ន លោក Delfin Lorenzana បាន​និយាយថា ការធ្វើ​សមយុទ្ធ​របស់​ប្រទេស​ចិន​ហួស​ដែនទឹក​របស់ខ្លួន​គឺ​មិនអាច​ទទួលយកបាន​។​

​លោក​បាន​ថ្លែងប្រាប់​វេទិការ​សន្តិសុខ​ថា “​វា​គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ជាខ្លាំង ពួកយើង​មើលឃើញ​ជា​រឿង​គួរ​ឲ្យ​បារ​ម្មណ៍​”​។​

​ចំណែក​វៀតណាម​វិញ បាន​ផ្ញើ​កំណត់​តវ៉ា​ទូត​ទៅកាន់​ប្រទេស​ចិន ដើម្បី​ធ្វើការ​ប្រឆាំង​ចំពោះ​សមយុទ្ធ​ចិន ដែល​រំលោភ​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​របស់​វៀ​ត​ណា​ម​។

​វៀតណាម​បញ្ជាក់ថា កាលពី​ខែមេសា ទូក​នេសាទ​មួយ​របស់ខ្លួន ត្រូវបានធ្វើ​ឲ្យ​លិច​ដោយ​នាវា​ជើង​ទឹក​ចិន​។ ចិន​ហៅ​ការទាមទារ​គ្រប់គ្រង​ដែនទឹក​របស់​វៀតណាម ជា​រឿង​ខុសច្បាប់ និង​ត្រូវ​បរាជ័យ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×