Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​ឃុំ​តា​គ្រាម និង​អភិបាលស្រុក​បាណន់ ត្រូវ​ព​ន្លឿ​ន និង​ចុះ​ស្រង់​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ក្នុង​មូលដ្ឋាន ដែល​ងាយ​រងគ្រោះ ដោយ​ផលប៉ះពាល់​ជំងឺ​កូ​វីដ​-១៩

spot_img

​បាត់ដំបងៈ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ជា​អនុប្រធាន​កិត្តិ​យ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​ជំរុញ​ឲ្យ​ឃុំ​តា​គ្រាម និង​អភិបាលស្រុក​បាណន់ ត្រូវ​ព​ន្លឿ​ន​និង​ចុះ​ស្រង់​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ក្នុង​មូលដ្ឋាន​ដែល​ងាយ​រងគ្រោះ​​ដោយ​ផលប៉ះពាល់​ជំងឺ​កូ​វីដ​-១៩​។ ប្រជាពលរដ្ឋ​ចំនួន​៥៥​គ្រួសារ ដែល​ងាយ​រងគ្រោះ ដោយសារ​ផល​ប៉ះ​ជំងឺ​កូ​វីដ ១៩​ដែល​រស់នៅក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង បានទទួល​អំណោយ​មនុស្សធម៌ ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង និង​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​និង​សហការី ជាច្រើនរូប​ទៀត បាន​ចុះ​សួរ​សុខ​ទុក​ដោយ​នាំយក​នូវ​អំណោយ​មនុស្សធម៌ ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​កំពុងតែ​ជួប​នូវ​ផលប៉ះពាល់​ដោយសារតែ​វិបត្តិ​កូ​វិដ​-១៩​។ អំណោយ​ដែល​នាំយកទៅ​ចែកជូន​ដល់​ក្រុមគ្រួសារ​ទាំង​៥៥​គ្រួសារ​នោះ មាន​ជន​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ ជនក្រីក្រ​កូន​ច្រើន និង​ជនពិការ​ទីទ័លក្រ ខ្លាំង​ដែល​មកពី​ភូមិ​ទាំង​១១ ដែល​បាន​ធ្វើឡើង​ក្នុង​បរិវេណ ” វត្ត​ចន្ទ​តា​គ្រាម ” ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដើម្បី​ជាការ​ឆ្លើយតប​ពី​តម្រូវការ​ជាក់ស្តែង នៃ​ការខ្វះខាត​ស្បៀងអាហារ​របស់​បង​ប្នូ​ន នៅក្នុង​ដំណាក់កាល ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ តាមរយៈ​ការជួប​សំណេះសំណាល​ជាមួយនិង​គ្រួសារ​ក្រីក្រ បងប្អូន​ពិការ និង​ទីទ័លក្រ​ផងដែរ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្ដេច តែងតែ​ផ្តោត​ការយកចិត្តទុកដាក់ គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ពណ៌​សម្បុរ​ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ ណាមួយ​ឡើយ​។ ដោយសារតែ​វិបត្តិ​ជាស​កល ពី​កូ​វីដ​-១៩ សម្ដេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​គិតគូរ​និង​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្លាំង ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ​នៅតាម​មូលដ្ឋាន ព្រោះតែ​វិបត្តិ​កូ​វីដ​-១៩ វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​វ​របស់​បងប្អូន ក្នុងការ​ប្រកបមុខរប​រ​ប្រចាំថ្ងៃ​បង្ក​ផលប៉ះពាល់​ដល់ គ្រួសារ​ចាស់ជរា​និង​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជនពិការ​ទីទ័លក្រ​។ អំណោយ​មនុស្សធម៌​ទាំងអស់នេះ គឺ​បានមកពី​ការ​កៀរគរ តាមរយៈ​សប្បុរសជន​នានា ហើយ​វា​គ្រាន់តែ​អាចជួយ​សម្រួល​នូវ​ការខ្វះខាត​ជីវភាព​រស់នៅ របស់​បងប្អូន​បាន​មួយរយៈ​ពេល​ខ្លី​តែប៉ុណ្ណោះ​៕ ដោយ​៖​អ៊ុង​សា​រុំ​


spot_img
×