Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រដ្ឋាភិបាល ប្រកាស​ឲ្យ​កាស៊ីណូ​ បើក​ប្រតិបត្តិការ​អាជីវកម្ម​សារជាថ្មី​វិញ​

spot_img

​ភ្នំពេញ​៖ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​អនុញ្ញាត ដល់​កាស៊ីណូ​មានលទ្ធភាព បើក​ប្រតិបត្តិការ​អាជីវកម្ម​សារជាថ្មី​វិញ ក៏ប៉ុន្តែ​មានតែ​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​តែប៉ុណ្ណោះ​។​

​សម្ដេច បាន​មានប្រសាសន៍ថា “​កាស៊ីណូ​ទាំងអស់នោះ ត្រូវ​ស្នើសុំ​ឱ្យមាន​ការអនុញ្ញាត ពី​ក្រសួងសុខាភិបាល ដែលមាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន នៃ​វិធានការ ការពារ​ជាមួយ​ជំងឺ​កូ​វីដ​-១៩”​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បន្ត​ពិភាក្សា​លើ “​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង់​ល្បែង​ពាណិជ្ជកម្ម​” បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​៕
​ដោយ​៖​កូ​ឡាប​

spot_img
×