Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថវិកា​ចំនួន ៣៨.៥០១.០០០​រៀល និង​៣៥០​ដុល្លារ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម ប្រគល់ជូន​កាកបាទក្រហមកម្ពុជា​ក្នុងឆ្នាំនេះ​

spot_img

​ភ្នំពេញ ៖ ឯកឧត្តម ប៉ាវ ហេង​តារា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលជា​តំណាង​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​នាំយក​ថវិកា​ចំនួន ៣៨.៥០១.០០០​រៀល និង​៣៥០​ដុល្លារ ប្រគល់ជូន​កាកបាទក្រហមកម្ពុជា​ក្នុងឆ្នាំនេះ​។​

​ពិធី​ប្រគល់​ទទួល​នេះ​ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ក្នុង​កម្មវិធី​សំណេះសំណាល​ការងារ​រវាង លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម ប៉ាវ ហេង​ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​មួយចំនួនទៀត​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ បានឱ្យដឹងថា ថវិកា​ដែល​បានប្រគល់ ជូន​កាកបាទក្រហម កម្ពុជា​ក្នុងឆ្នាំនេះ គឺមាន​ថវិកា​ជា​ប្រាក់រៀល​ចំនួន ៣៨.៥០១.០០០​រៀល និង​៣៥០​ដុល្លារ បាន​ពី​ការចូលរួម​ដោយ​ស័​គ្ម្រ​ចិត្ត​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​ក្រសួងពាណិជ្ជកម្ម​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​លើកឡើងថា នេះ​ជា​លើក​ទី​១៥​ហើយ ដែល​ក្រសួងពាណិជ្ជកម្ម​បាន​នាំយក​ថវិកា​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងពាណិជ្ជកម្ម ក្នុងការ​រួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទក្រហម​កម្ពុជា ក្នុងការ​បរិច្ចាគ​ដោយ​សទ្ធា​ជ្រះថ្លា និង​ទឹកចិត្ត​សប្បុរស ហើយ​នេះ​ក៏​ជា​វប្បធម៌​នៃ​ការចែករំលែក​គ្នា ក្នុង​គ្រាក្រ​គ្រា​លំបាក​។​

​ជាការ​ឆ្លើយតប លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌ របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ ដែល​សរ​បញ្ជាក់​អោយឃើញ​ពី​ទឹកចិត្ត​ដ៏​ប្បុ​រសធម៌ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​។​

​លោកជំទាវ​អគ្គលេខាធិការ​បាន​បន្ថែ​ម​ទៀតថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន នឹង​ប្រើប្រាស់​នូវ​ថវិកា​នេះ ឱ្យចំ​គោលដៅ មិន​ប្រកាន់ ពូជសាសន៍ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ឡើយ ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​៕
​ដោយ​៖CEN

spot_img
×