Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន ប្រកាស​ជោគជ័យ ក្នុងការ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា និង​អះអាងថា គ្មាន​ការឆ្លង​សូម្បី​មួយ​ករណី​

spot_img

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានប្រកាស​សាទរ​ចំពោះ​ជោគជ័យ ដ៏​ត្រចះ​ត្រង់​របស់​ប្រទេស​ក្នុងការ​ទប់ស្កាត់​វីរុស COVID-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ការ​សែត​រដ្ឋ​កូរ៉េខាងជើង KCNA​។​

​គីម ជុង​អ៊ុន បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នយោបាយ​ថា កូរ៉េខាងជើង​បាន “​បង្ការ​ការឆ្លង​វីរុស​ដ៏​សាហាវ និង​រក្សា​ស្ថេរភាព​បាន​”​។​

​កូរ៉េខាងជើង​បាន​បិទ​ព្រំដែន និង​ដាក់​មនុស្ស​រាប់រយ​នាក់​អោយនៅ​ដាច់ដោយឡែក កាលពី ៦​ខែ​មុន ខណៈដែល​វីរុស​កូ​រ៉ូ​ណា​កំពុង​រាតត្បាត​ជុំវិញ​ពិភពលោក​។​

​ប្រទេស​ផ្តាច់ការ​មួយ​នេះ​បាន​អះអាងថា ខ្លួន​គ្មាន​ករណី​ឆ្លង​សូម្បី​មួយ​។ ទោះយ៉ាងណា អ្នកវិភាគ​និយាយថា ការអះអាង​នោះ​មិន​ទំនង​ឡើយ​។​

​សូមបញ្ជាក់ថា កាលពី​ចុងខែ​មករា កូរ៉េខាងជើង​បាន​ចាត់វិធានការ​យ៉ាង​លឿន​ប្រឆាំងនឹង​វីរុស ដោយ​ធ្វើ​ការបិទ​ព្រំដែន​របស់ខ្លួន និង​ក្រោយមក បានដាក់​ជនបរទេស​រាប់រយ​នាក់ ឲ្យ​នៅ​ដាច់ដោយឡែក​នៅក្នុង​រដ្ឋ​ធានី​ព្យុងយ៉ាង​។​

​ប្រទេស​នេះ ក៏បាន​ធ្វើការ​ដាក់​ពល​រដ្ឋ​ខ្លួន​រាប់​មុ​ឺ​ន​នាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ផងដែរ និង​បាន​បិទ​សាលារៀន​។​

​បច្ចុប្បន្ន កូរ៉េខាងជើង​បាន​បើក​សាលារៀន​វិញ ប៉ុន្តែ​នៅតែ​បន្ត​ហាមប្រាម​ការប្រមូលផ្តុំ​សាធារណៈ និង​តម្រូវ​ឲ្យ​ប្រជាជន​ធ្វើការ​ពាក់​ម៉ាស់​ជា​ចាំបាច់​នៅ​ទីសាធារណៈ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Reuters ដោយ​ដកស្រង់​ពី​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​។​

​កូរ៉េខាងជើង ដែលមាន​ព្រំដែន​ជាប់​នឹង​ចិន បាន​រក្សា​ការ​អះអាងថា ខ្លួន​មិនមាន​ករណី​ឆ្លង​វីរុស​សូម្បី​មួយ​។ ប៉ុន្តែ​អ្នកវិភាគ​បានធ្វើការ​អះអាងថា វា​មិនមែនជា​ការពិត​ឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×