Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​អាម៉ាស​ទេ​! ក្មេងស្រី​អាយុ​១០​ឆ្នាំ ប្រដៅ​បុរស​កំហូច​ម្នាក់​ឡើង​ស្ពឹកៗ​មុខ បន្ទាប់​លួច​ថត​ម្តាយ​ខ្លួន ដោយ​នាង​ស្តី​ឲ្យ​បែបៗ​នេះ​ថា​….

spot_img

​នេះ​ជា​រឿងរ៉ាវ​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​កោតសរសើរ​ខ្លាំង​មែនទែន ចំពោះ​ក្មេងស្រី​អាយុ ១០ ឆ្នាំ ដែលមាន​ភាពក្លាហាន​ប​ញ្ចេ​ញ​នូវ​ពាក្យ​ប្រដែប្រដៅ ទៅដល់​បុរស​កំហូច​ម្នាក់ ដែល​បាន​លួច​ថត​ម្តាយ​របស់​នាង​។ ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នៅពេលដែល​ប៉ូលិស​ក្រុង Patthalung ធ្វើការ​ចាប់ខ្លួន​បុរស​ម្នាក់​អាយុ ២១ ឆ្នាំ ពី​ផ្សារ​មួយកន្លែង​នៅក្នុង​ខេត្ត Patthalung (​ថៃ​)​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​អាយុ ៣៧ ឆ្នាំ ដែល​ទើបតែ​ទិញ​អីវ៉ាន់​រួច បាន​ដើរ​ទៅកាន់​បន្ទប់ទឹក ។ ខណៈពេល​នាង​កំពុង​រៀប​ចាក​ចេញពី​បន្ទប់ទឹក ជនសង្ស័យ​ក៏​ចាប់ផ្តើម​ថត​នាង​តែម្តង​។ ភ្លាមៗ​នោះ អ្នក​ឡើង​ផ្សារ​នៅក្បែរនោះ ដែល​បាន​ប្រទះឃើញ​នូវ​អ្វី​បុរស​នោះ​កំពុង​ធ្វើ​ហាក់​មិន​សមរម្យ ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​តែម្តង​។​

​ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​ថត​ជនរងគ្រោះ​ប្រាកដ​មែន ដោយ​មិន​គ្មាន​ការយល់ព្រម​ពី​នាង​។ រូបគេ​ក៏បាន​អះអាងថា នេះ​ជា​លើកដំបូង​ដែល​បានធ្វើ​ដូច្នេះ ហើយ​ថា​គ្រាន់តែ​ចង់​សាក​ថត​ប៉ុណ្ណោះ​។

​ទោះយ៉ាងណា នៅពេល​ប៉ូលិស​ធ្វើការ​ឆែកឆេរ​ទូ​ស័ព្ទ ពួកគេ​បាន​រកឃើញ​រូបភាព​ជនរងគ្រោះ​ជាច្រើន​នាក់ និង​សូម្បី​វីដេអូ​ដ៏​មិន​សមរម្យ​ជាច្រើន​ផងដែរ ។ ជា​លទ្ធផល បុរស​រូបនេះ​ត្រូវបាន​ផាកពិន័យ ១ ពាន់​បាត ជាមួយ​ការព្រមាន មុនពេល​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​វិញ​។​

​ប៉ុន្តែ មុនពេល​ចាកចេញ​ពី​ប៉ុស្តិ៍ប៉ូលីស កូនស្រី​អាយុ ១០ ឆ្នាំ របស់​ស្ត្រី​រងគ្រោះ ក៏បាន​និយាយ​ប្រដែប្រដៅ​ទៅកាន់​ជន​រូបនេះ​យ៉ាង​ចាស់ៗ​ដៃ​ថា​៖ «​តើ​អ្នកដឹង​ទេ​ថា អ្នកជា​គំរូ​អាក្រក់​សម្រាប់​កុមារ​? ជនជាតិ​ថៃ​ត្រូវបាន​គេ​សន្មត​ថា​ជា​មនុស្ស​ដ៏​ល្អ​។ ខ្ញុំ​តូច​មែនពិត តែ​ខ្ញុំ​ដឹង​ច្បាស់​ជាង​អ្នកធំ​ដូច​ក្របី ប៉ុន្តែ អ្នក​បែរជា​មិន​ស្គាល់​នូវ​អ្វីដែល​ល្អ ឬ​អាក្រក់​បែបនេះ​។ អ្នក​កំពុង​ធ្វើ​អាកប្បកិរិយា​ថោកទាប អ្នក​គួរតែ​កែខ្លួន​ធ្វើ​ឲ្យ​បានល្អ​ជាង​នេះ​ទៅ​។ មែន​ដឹង​ទេ​ថា ឪពុកម្តាយ និង​កូន មានការ​សោកសៅ​យ៉ាងណា​។ តើ​ឪពុកម្តាយ​របស់​អ្នក នឹងមាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​ពួកគាត់​ដឹងថា​រឿងនេះ​បានកើត​ឡើង​? ចូរ​កុំ​ធ្វើ​ទង្វើ​បែបនេះ​ម្តងទៀត ចំពោះ​ម្តាយ​ឪពុក ឬ​ក្មេង​ដទៃទៀត​”​។

​ក្រោយ​ស្តាប់​ការ​ប្រដៅ​ទូន្មាន​ដ៏​គួរ​ឲ្យ​អាម៉ាស​ទាំងនេះ​រួច ជនសង្ស័យ​ក៏បាន​សុំទោស​ក្មេងស្រី​តូច​នោះ ហើយ​នាង​ព្រម​ទទួលយក​ការសុំ​ទោស​នេះ​ផងដែរ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Khaosod)​

 

spot_img
×