Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រេច​! ស្ត្រី​ខ្មែរ​ម្នាក់​នៅ​អាមេរិក សង្ស័យ​លង់​ស្នេហ៍​នឹង​លោកសង្ឃ​វ័យក្មេង រហូត​ហ៊ាន​ឲ្យ​លុយ​ខ្ចី 3000 $ ចុងក្រោយ​សឹក​ហើយ​ស្រាប់តែ​…. (​វីដេអូ​)

spot_img

​ស្ត្រី​ខ្មែរ​ម្នាក់​នៅរស់​សហរដ្ឋអាមេរិក កើតទុក្ខ​មិន​សុខចិត្ត​ស្នើ​ដល់​សមត្ថកិច្ច​ស្រុក​ខ្មែរ​ជួយ​អន្តរាគមន៍​ផង ខណៈពេល​នេះ​គាត់​បានសម្រេច​ចិត្ត​បើក​ទម្លាយ​រឿង​ខ្លួន​ដ៏​កាត់​កេរ្តិ៍​កាត់​ខ្មាស រហូត​ក្រុមគ្រួសារ​កាត់កាល​ចោល ព្រោះ​ត្រូវ​ចាញ់បោក​អន្ទិត​វ័យក្មេង​ម្នាក់ អស់​លុយ 3000$ ដោយ​ពុំ​ដឹងថា អន្ទិត​នោះ​ខ្ចី​ទៅយក​ទៅធ្វើ​អ្វី ឬ ក៏​ជា​ថ្នូរ​នឹង​ការសន្យា​រឿង​ស្នេហា​ប្តូរផ្តាច់​នឹង​គ្នា​យ៉ាងណា​នោះទេ​។ តែ​អ្នកស្រី​បាន​បញ្ជាក់ថា ប្រុស​ក្មេង​រូបនេះ​បាន​សឹក​ហើយ តែ​បែរជា​ទៅ​បួស​វិញ ស្តាប់​តាម​ម៉ែធម៌​នៅ​អាមេរិក​។​

​ជុំវិញ​រឿងរ៉ាវ​ស្ត្រី​អភ័ព្វ​ស្នេហ៍​រូបនេះ​ផងដែរ បើតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក សាន្ត ព្រហ្ម បាន​បង្ហោះ​វីដេអូ និង​រូបភាព​ជាច្រើន ដោយ​ភ្ជាប់​ជាមួយ​សំណេរ​ដើម​របស់​ស្ត្រី​រងគ្រោះ ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖ «​សូម​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង នាង​ខ្ញុំ​ត្រូវបាន​បុគ្គល​ឈ្មោះ ឌឿ​ន រ៉ានី ដែល​រស់នៅ​ខេត្តបាត់ដំបង​ស្រុក​មោងឫស្សី ដែល​បាន​ខ្ចីលុយ​នាង​ខ្ញុំ​ជំ​នួន​ជា​ទឹកប្រាក់​3000$ សន្យាថា​រយៈពេល​ពីរ​ឆ្នាំ នឹង​សង​នាង​ខ្ញុំ​វិញ លុះ​មកដល់​ថ្ងៃ​កំណត់ ស្រាប់តែ​បុគ្គល​ម្នាក់នេះ ព្យាយាម​គេចវេស មិន​សង​តាម​ការសន្យា ថែមទាំង​តិះដៀល​ដល់​រូបនាង​ខ្ញុំ​ទៀត នាង​ខ្ញុំ​ព្យាយាម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ facebook ក៏​មិនអាច​ទាក់ទង​បុគ្គល​ឌឿ​ន រ៉ានី ម្នាក់នេះ​បានឡើយ សូម​សមត្ថកិច្ច​ខេត្តបាត់ដំបង មេត្តាជួយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ឆបោក​នេះ​ផង នាង​ខ្ញុំ​រស់នៅ​ប្រទេស​សហរដ្ឋអាមេរិក នេះ​ឈ្មោះ account facebook របស់​នាង​ខ្ញុំ Gigi Jantida Chhan​។​»

​សូមបញ្ជាក់ថា មកទល់ពេលនេះ រឿងរ៉ាវ​នេះ​មិនទាន់​ត្រូវបាន​បញ្ចប់​នោះទេ ខណៈ​នៅលើ​គណនី​របស់​ស្ត្រី​រងគ្រោះ នៅតែ​បន្ត​បង្ហោះ​វីដេអូ សូម​ឲ្យ​បុគ្គល​រូបនេះ ចូលខ្លួន​ដោះស្រាយ និង​ក៏​ដូច​ស្នើ​ដល់​សមត្ថកិច្ច ជួយ​រក​យុ​តិ្ត​ធម៌ ដល់​រូបគាត់​ផង​។​

​ទោះយ៉ាងណា ក្រោយ​បានឃើញ​បែបនេះ មនុស្ស​ជាច្រើន បាន​ចូល​ខំ​មិន​ពុំ​បង្ហាញ​ក្តី​អាណិត​នោះទេ និង​ផ្ទុយទៅវិញ បែរជា​ស្តីបន្ទោស​ឲ្យ​ថា ចំណាស់​នេះហើយ នៅ​ភ្លើ​ចាញ់បោក​ក្មេង​ទៀត សម​មុខ​ហើយ​យាយ​។ តែ​យ៉ាងណា នេះ​ជា​មេរៀន​មួយ ដែល​អ្នកដទៃ​គួរ​គិតពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ចៀសវាង​ចាញ់បោក​គេ​ដូចជា​រូបគាត់​ទៀត​៕

ដោយ​៖ លឹម ហុង​




spot_img
×