Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃសៅរ៍ ទី ០៤ ​ខែកក្កដា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ស្ម័គ្រចិត្ត​ប្រកប​កិច្ចការងារ​កន្លែង​ណាមួយ​ផង​។

ជំនួញ ៖ ថ្ងៃនេះ​លោកអ្នក​ពុំគប្បី​មាន​អំនួត​ក្អេងក្អាង​ឱ្យសោះ​ព្រោះ​ទ្រព្យ​ដែល​បម្រុង​រត់​ចូល​បែរជា​អាច​រត់ចេញទៅ​វិញទៀត​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដួង​រាសី​មិន​គាប់ប្រសើរ​ទេ​ដោយមាន​គ្រោះ​យាយី​ច្រើន ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​គ្រប់​រឿង​ទើប​គ្មាន​បញ្ហា​ចូលមក​លុកលុយ​ក្នុង​ដំណើរ​ជីវិត​ទៅរួច​។​ការរស់នៅ ឱ្យ​ប្រយ័ត្ន​បញ្ហា​រឿង​ការងារ​បញ្ហា​ប្រាក់កាស និង​បញ្ហា​ប្តី​ប្រពន្ធ​ពីព្រោះ​មានរឿង​មិនឱ្យ​សប្បាយ​ចិត្តច្រើន​លុកលុយ​យាយី​។

ជំនួញ ៖ ជួប​បញ្ហា​ការរក​ប្រាក់ចំណូល ហើយ​ប្រាក់​បង្វិល​ដើមទុន​ទៀតសោត​មានការ​ខ្វះមុខខ្វះក្រោយ​ច្រើន​។​

ស្នេហា ៖ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំខាល

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​​​​នៅថ្ងៃនេះ​ការរីកចម្រើន​យឺត ហើយ​ងាយ​រាំងស្ទះ​ផង​គប្បី​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។

ជំនួញ ៖ ​​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​ប្រទាំង​ប្រទើស​បន្តិច​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ការ​ខ្វាយខ្វល់​ព្រោះតែ​ភាព​រកាំរកូស​កើតមាន​ច្រើន​៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​

ការងារ ៖​​ ​​​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​

ជំនួញ ៖ ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​នាំ​ពិបាក​ក្នុងការ​ដោះស្រាយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ការរស់នៅ​លោកអ្នក​ត្រូវ​ចងចាំ​ថា​ត្រូវ​រក្សា​សេចក្តីសុខ​កាន់តែច្រើន​កាលណា​គឺ​កាន់តែ​ល្អ​កាល​នោះដែរ​។​ក្រៅពីនេះ​លោកអ្នក​ត្រូវ​ចងចាំ​ពាក្យចាស់​ផង​ថា​”​បញ្ហា​ចិត្ត​ទន់ជ្រាយ​នាំឱ្យ​កើត​ប្រភព​បញ្ហា​ចោមរោម​”​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​លោកអ្នក​ចង់​ប្រកបការងារ​តូចធំ​ដោយ​មិន​ថា​ជា​ឯកជន​ឬ​រាជការ​ក្តៅ​ឃើញថា​មាន​ភាព​សុខដុម​និង​លូតលាស់​ទៅមុខ​គួរសម​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ពុំ​ត្រូវយក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​រាវ​ឡើង​ឥតឈប់ឈរ​ប៉ុណ្ណោះ៕

ឆ្នាំម្សាញ់​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​អាច​ប្រកបការងារ​តូចធំ​ឬ​សម្រេចចិត្ត​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​។ ​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ថែមទៀត។

ជំនួញ ៖ ​​​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​ចាំតែ​កេងប្រវ័ញ្ច​ដើម្បី​ដណ្តើម​ផលប្រយោជន៍​នោះ​ក៏មាន​ច្រើន​ដែរ​។

ស្នេហា ៖ ​​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

ឆ្នាំមមី​

​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ទៅណា​មក​ណា​មាន​ក្រុមមនុស្ស​ស្រឡាញ់​រាប់អាន​និង​ផ្តល់​ការយកចិត្តទុកដាក់ ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគជ័យ​មកវិញ​គួរសម​ផង​។​សម្រាប់​កិច្ចការងារ​អ្វីមួយ​បើ​លោកអ្នក​មិនបាន​ធ្វើ​បញ្ចប់​ទេ​ឆ្លង​ដល់​ថ្ងៃនេះ​មានការ​ប្រឹងប្រែង​តែង​សម្រេច​ដល់​ចប់​ចុង​ចប់​ដើម​ផងដែរ​។​

ជំនួញ ៖ មានការ​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​លោកអ្នក​បន្ថែម​ការយក​ចិត្ត​ទុកដាក់​និង​បន្ថែម​ក្តី​ស្រឡាញ់​ពិតជា​ប្រែក្លាយ​ពី​ភាព​អាប់អួ​មក​ភ្លឺ​ថ្លា​ជាក់​ជាពុំខាន​៕

​ឆ្នាំមមែ​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​នូវ​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ការរស់នៅ​លោកអ្នក​គប្បី​យកចិត្តទុកដាក់​ថែទាំ​ការងារ​ព្រោះ​ងាយ​ធ្លាក់​ស្រុតចុះ​ឬ​ក្រុមមនុស្ស​បង្ក​ជា​ឧបសគ្គ​ណាស់​។

ជំនួញ ៖ ​​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​បង្កជម្លោះ​ជាមួយគ្នា​ច្រើន​៕

ឆ្នាំវក​

​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ឃើញថា​ទោះ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រែង​និង​អាណិត​ស្រឡាញ់​ច្រើន​ផងដែរ​។​ការរស់នៅ​ចំពោះ​ស្ត្រី​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ដល់​មនោសញ្ចេតនា​ស្វាមី​ខ្លះ​ផង​ដើម្បី​ចៀសវាង​នូវ​ការ​ឈ្លោះ​វិវាទ​ដោយ​មិន​សម​ទំនង​ណាមួយ​ឡើង​។​

ជំនួញ  ​​​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មាន​ភាព​លូតលាស់​ទៅមុខ​ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​ផង​គាប់​ប្រពៃ​៕

ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖​​ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នកមាន​ការប្រែប្រួល​ប្តូរផ្លាស់​ពុំ​ទៀងទាត់​ទេ ដូច្នេះ​ទោះ​លោកអ្នក​កាន់​កិច្ចការ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​បាបមិត្ត​ចាំតែ​មួលបង្កាច់​ដើម្បី​បង្ខូច​កេ​រ្ត៍​ឈ្មោះ​ប៉ុណ្ណោះ​។

ជំនួញ ៖ ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទ​ទូល​ផល​សម្រេច​ល្អ​។​សម្រាប់​សុខភាព​របស់លោក​អ្នក​ពុំសូវល្អ​ទេ​ចូរ​ប្រយ័ត្ន​ការធ្លាក់​ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ប្រុស​ស្រី​ងាយ​មាន​ជម្លោះ​វិវាទ​និង​ពាក់មុខយក្ស​ដាក់គ្នា​ណាស់ដែរ​៕

​ឆ្នាំច​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​​នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​ហើយ​ពុំមាន​អ្វី​ចូល​បង្កបញ្ហា​លំបាក​ត្រូវ​រាប់​រង​ច្រើន​នោះដែរ​។​

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​ព្រោះ​តែង​ទទួលដំណឹង​ល្អ​ជាង​អាក្រក់​ផង​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនមាន​ភាព​ភ្លឺ​ថ្លា​ឬ​ទទួល​នូវ​លទ្ធផល​ឆ្លើយតប​ដូច​ការរំពឹងទុក​នោះឡើយ។

ជំនួញ ៖ ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​ទៅ​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

spot_img
×