Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាស់​លំនៅដ្ឋាន​ចូល​លួច​យក​ទ្រព្យសម្បត្តិ​បានតែ​មួយថ្ងៃ​ទេ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាបបាន​នៅ​ក្រុង​បាត់ដំបង​

spot_img

​បាត់ដំបង​៖​អនុវត្តតាម​ប្រសាសន៍​របស់លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ជនសង្ស័យ​ម្នាក​ជា​ចោរលួច​គាស់​លំនៅដ្ឋាន​ចូល​លួច​យក​ទ្រព្យសម្បត្តិ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​ដេ​ី​ម្បី​ចាត់​ការបន្ត​តាមច្បាប់​។​

​នៅ​ថ្ងៃ​សុក្រ ថ្ងៃទី ៣​ខែ កក្កដា ឆ្នាំ​២០២០ អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ព្រមទាំង​យោបល់​របស់លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល ក្រុង​បាត់ដំបង បាន​ដឹកនាំ​ធ្វេ​ី​ការស្រាវជ្រាវ​និង​បង្ក្រាប​ករណី​(​លួច​មាន​ស្ថាន​ទម្ងន់ទោស​)​គាស់​លំនៅដ្ឋាន​លួច​ទ្រព្យសម្បត្តិ​មួយ​ករណី​ក្នុង​បទ​ល្មេ​ី​ស​ជាក់ស្តែង​នៅ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដោយ​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រិ​ទ្ធ សំ​ផាន ហៅ ពា​វ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ធ្វេ​ី​ការដកហូត​បាន​៖

១-​ម៉ូតូ​ម៉ាក​Zoomer-x ពណ៌​ស​-​ក្រហម ចំនួន​01​គ្រឿង​

២-​ឡេ​ប​ថប ចំនួន​02​គ្រឿង​

៣-​កូនសោរ​ទ្វារ​ចំនួន​មួយ​ចង្កោម​

៤-​កូនសោរ​ម៉ូតូ​ចំនួន 17​កូន​

៥-​កាត​គ្រី​ម៉ូតូ​ចំនួន 07

៦-​កាត​គ្រី​ឡាន​ចំនួន 01

៧-​សៀវភៅ​ធនាគារ​ចំនួន 01

៨-​លិខិតឆ្លងដែន​ចំនួន 01

៩-​កាត​អេ​សុី​លីដា​ចំនួន 02

១០-​កាត​សុ​ី​អាយ​អុឹ​ម​ប៊ី​ចំនួន 01

១១-​មេម៉ូរី ចំនួន 01

១២-​ធុង​ហ្គាស ចំនួន​01

១៣-​បំពង់​ទីប ប្រវែង​ប្រហែល​2​ម៉ែត្រ ចំនួន​01

​សូម​ជម្រាបជូន​ថា កាលពី​ខែកក្កដា ​ឆ្នាំ​២០២០​ នៅក្នុង​លំនៅដ្ឋាន​របស់​ជនរងគ្រោះ​ឈ្មោះ​សុិ​ន ស្រី​សក្តិ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​១៩ ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ត្រូវបាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វេី​សកម្មភាព​គាស់​លំនៅដ្ឋាន​ចូល​លួច​យក​ទ្រព្យសម្បត្តិ​មួយចំនួន​ដូច​ខាង​លេី​។​

​បន្ទាប់ពី​ទទួលបាន​នូវ​ព្រឹត្តិ​ហេតុនេះ​តាមរយ​:​ជនរងគ្រោះ​ឯកឧត្តម ស្នងការ​បានដាក់​បទបញ្ជា​ជាបន្ទាន់​ដល់​ផែន​ជំនាញ​និង​អធិការនគរបាល​ក្រុង​បាត់ដំបង​ធ្វេី​ការស្រាវជ្រាវ​លេី​ករណីនេះ​រហូតដល់​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ធ្វេី​សកម្មភាព​និង​ដកហូត​ទ្រព្យសម្បត្តិ​ប្រគល់ជូន​ជនរងគ្រោះ​វិញ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×