Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើឱ្យ​ក្រុមការងារ​ជំនាញ​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ និង​ស៊ីជម្រៅ សេចក្តីព្រាងច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​

spot_img

​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​បន្ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ​លើ​សេចក្ដីសម្រេច​អន្តរក្រសួង និង​ការកំណត់​ចំណងជើង​នៃ​សេចក្ដីព្រាងច្បាប់​នេះ​។

​ជា​លទ្ធផល អង្គប្រជុំ​បាន​ឯកភាព និង​សម្រេច​កែសម្រួល​សមាសភាព​នៃ​គណៈកម្មការ​អន្តរក្រសួង និង​បានដាក់​ចំណងជើង​ឱ្យ​សេចក្ដីព្រាងច្បាប់​នេះ​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​គឺ​ច្បាប់​ស្ដីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ (Wastewater and Drainage)​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​មានប្រសាសន៍ថា ដើម្បីឱ្យ​ការរៀបចំ​សេចក្ដីព្រាងច្បាប់​នេះ​មាន​សន្ទុះ​ទៅមុខ​កាន់តែ​លឿន យើង​ត្រូវ​កែប្រែ​នីតិវិធី​នៃ​ការប្រជុំ​ដូចជា ក្រុមការងារ​ជំនួយការ​លេខាធិការដ្ឋាន​ត្រូវ​ជំរុញ​ការប្រជុំ​ឱ្យបាន​ញឹកញាប់ និង​រក្សាទុក​ចំណុច​ណា​ដែល​មិនទាន់​ឯកភាពគ្នា​ជូន​ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន​ដើម្បី​សម្រេច ហើយ​កិច្ចប្រជុំ​ផ្ទៃក្នុង ក្រសួង​ត្រូវធ្វើឡើង​មួយ​សប្ដាហ៍​ម្ដង​ជា​រៀងរាល់​សប្ដាហ៍​។

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គប្រជុំ​ដែល​បាន​ចូលរួម​យ៉ាង​ផុលផុស​ក្នុង​ការផ្ដល់​មតិយោបល់​ប្រកបដោយ​ខ្លឹមសារ និង​ដែល​បានផ្តល់​ធាតុ​ចូល​សំខាន់ៗ​ក្នុងការ​កំណត់​ចំណងជើង​ឱ្យ​សេចក្ដីព្រាងច្បាប់​នេះ​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រធាន​អង្គ​ប្រជុំបាន​ស្នើឱ្យ​ក្រុមការងារ​ជំនាញ​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ និង​ស៊ីជម្រៅ​នូវ​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ទាំងឡាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សិក្សា​គំរូ​ច្បាប់​របស់​ប្រទេស​នានា ដើម្បី​ជា​មាគ៌ា​ក្នុង​ការរៀបចំ​សេចក្ដីព្រាង​ច្បាប់​នេះ​ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​និង​មាន​សន្ទុះ​ទៅមុខ​កាន់តែ​លឿន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×