Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់ធ្ងរ​ណាស់ សូមជួយ​ដល់​នាង​ផង​! នារី​ម្នាក់​ដែល​ត្រូវ​ពស់​ចឹក​កំពុង​លក់ដូរ​ក្រោម​ដើមឈើ ពេលនេះ​ក្រុមគ្រូពេទ្យ​បូម​ឈាម​យក​ពិស​ចេញ​តាមរយៈ​…. (​វីដេអូ​)

spot_img

ភ្នំពេញ៖ ​នារី​វ័យក្មេង​ម្នាក់ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង និង​បួងសួង​សូម​ឲ្យ​នាង​រួច​ផុតពី​គ្រោះថ្នាក់ នៅពេល​បានដឹងថា​នាង​ត្រូវ​ពស់​ពិស​១​ក្បាល​ចឹក​ចំ​ស្មា បណ្តាល​ឲ្យ​ឡើង​ពងបែក​ស្លោក និង​ជាំខ្មៅ​ភ្លាមៗ​យ៉ាង​សាហាវ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ ត្រូវបាន​ដឹងថា​បានកើត​ឡើង​នៅពេលដែល​នារី​រងគ្រោះ កំពុង​លក់ដូរ​នៅក្រោម​ដើមឈើ នា​ឆ្នេរកែប​ក្បែរ​ផ្សារ​ក្តាម កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ ។​

​ជុំវិញ​ហេតុការណ៍​ដ៏​មិន​នឹកស្មាន​នេះ​ផងដែរ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Thida Mean បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ពស់​ចឹក​គាត់​ព្រឹក​មិញ ពេលនេះ​គេ​ឲ្យ​បញ្ជូនទៅ​ភ្នំពេញ​ហើយ សូមជួយ​ស​ង្រោះ​ជីវិត​គាត់​ផង តើ​អាចជួយ​គាត់​ឲ្យ​រួច​ផុតពី​ពិសពស់​នេះ​បានទេ​? លេខ​មីង​គាត់​0884363732 កំពុងធ្វើដំណើរ​ទៅ​ភ្នំពេញ ពេលនេះ​យើងខ្ញុំ​បាន​ប្រមូល​ថវិកា​បន្តិចបន្តួច​ជួយ​ដល់​ប្អូនស្រី សូម​អរគុណ​ទាំងអស់គ្នា​ពី​ទឹកចិត្ត​មួយ​នេះ​» ។​

​បើតាម​សាច់ញាតិ​របស់​នារី​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ហេតុការណ៍​បានកើត​ឡើង នាង​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ស​ង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ប៉ុន្តែ ខាង​មន្ទីរពេទ្យ​ពុំ​ហ៊ាន​ទទួល​ទេ ដោយ​ឲ្យ​បញ្ជូន​ទៅកាន់​ពេទ្យ​ទាហាន​វិញ​។ បងស្រី​ជា​សាច់ញាតិ​រូបនោះ ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា នាង​ត្រូវបាន​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ ធ្វើការ​ចោះ​គ្រលៀន​លាង​ឈាម​យក​ពិស​ចេញ ហើយ​មកទល់ពេលនេះ នាង​បាន​ធូរស្រាល​បន្តិច​ហើយ ប៉ុន្តែ អាការ​ពីមុខ​របួស​ដ៏​សាហាវ​នេះ​ទៅមុខទៀត វិ​វ​ឌ្ឍ​យ៉ាងណា ពុំទាន់​ដឹង​ទេ​។​

​តាមរយៈ​នេះ​ផងដែរ យើង​ក៏​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន ជួយឧបត្ថម្ភ​ដល់​ប្អូនស្រី​ខាងលើ​ផង ដែល​អាច​ទំនាក់ទំនង​បាន​តាមរយៈ​លេខ​មីង​របស់​ប្អូនស្រី 0884363732 ៕ ដោយ​៖ លឹម ហុង​


spot_img
×