Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ប្រកាស​បញ្ឈប់​ការលក់​សត្វ​រស់នៅ​ផ្សារ ក្រោយ​មានការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា ចេញពី​ផ្សារ​សត្វ​រស់នៅ​វូ​ហាន​

spot_img

​ប្រទេស​ចិន កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​ប្តេជ្ញា​ប​ញ្ឈ​ប់​ជា​បន្តបន្ទាប់​នូវ​ការសម្លាប់ និង​លក់​ប​សុ​បក្សី​រស់នៅ​ផ្សារ ដែល​ការប្រកាស​របស់​ចិន​នេះ ត្រូវបាន​សកម្មជន​សិទ្ធិ​សត្វ​ស្វាគមន៍ ចំពេល​កំពុង​មានការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​។​

​សេចក្តីប្រកាស​កើតឡើង ក្រោយពេល​ចិន​បានធ្វើការ​ត្រួតពិនិត្យ​លើ​ផ្សារ​លក់​ចំណីអាហារ​បោះ​ដុំ និង​ចាត់ទុកថា ការលក់ និង​ការបរិភោគ​សត្វព្រៃ​ជាការ​ខុសច្បាប់​។​

​វីរុស​កូ​រ៉ូ​ណា ត្រូវបាន​គេ​ជឿជាក់ថា​ផ្ទុះ​ចេញពី​ទីផ្សារ​លក់​សត្វ​រស់ នៅ​កណ្តាល​ទីក្រុង​វូ​ហាន កាល​ចុង​ឆ្នាំមុន​។​

​មន្ត្រីរដ្ឋបាល​សម្រាប់​គ្រប់គ្រង​ផ្សារ លោក Chen Xu បាន​និយាយថា “​ចិន​នឹង​រឹតត្បិត​ការជួយ​ដូរ និង​ការសម្លាប់​ប​សុ​បក្សី​រស់ ដោយ​លើកទឹកចិត្ត​ឲ្យ​មានការ​សម្លាប់សត្វ​នៅ​កន្លែង​មួយ​ជាក់លាក់ និង​បិទ​ផ្សារ​លក់​ប​សុ​បក្សី​រស់​បន្តិច​ម្តងៗ​”​។​

​ការដាក់​សត្វ​រស់នៅក្នុង​ទ្រុង​សម្រាប់​លក់​ជា​រឿង​ធម្មតា នៅក្នុង​ផ្សា​រលក់​អាហារ​បោះ​ដុំ និង​ផ្សារ​សើម ទូទាំងប្រទេស​ចិន​។ ប​សុ​បក្សី​ត្រូវគេ​សម្លាប់​នៅ​កន្លែង​លក់​ដោយ​អ្នកទិញ ឬ​អ្នកទិញ​អាចយ​កវា​ទៅ​សម្លាប់​នៅផ្ទះ​ពួកគេ​ក៏បាន​។​

​ប្រជាជន​មួយចំនួន​ជឿជាក់ថា ការសម្លាប់​សត្វ​ភ្លាមៗ វា​ធ្វើ​ឲ្យ​សាច់សត្វ​នៅ​ស្រស់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP


spot_img
×