Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវកម្ម​សិក្សា​ឯកជន មាន​ក្តីសង្ឃឹម​ឡើងវិញ ចំពោះ​ការបើក​ឱ្យ​ដំណើរការ​សាលារៀន ក្នុងពេល​ឆាប់ៗ​នេះ

spot_img

​ភ្នំពេញ​៖ អាជីវកម្ម​សិក្សា​ឯកជន​ទាំងអស់ នៅ​ទូទាំងប្រទេស បាន​បិទទ្វា​អស់​រយៈពេល​ជាច្រើន​ខែ ដោយ​ត្រឹមតែ​ឱ្យ​សិស្សានុសិស្ស​សិក្សា​ពី​ចំងាយ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដើម្បី​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ Covid-19​។
​ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ឱ្យ​សិស្ស និស្សិត​នៅ​គ្រប់​កម្រិតសិក្សា ទាំង​សាលារៀន​រដ្ឋ និង​អាជីវ​កម្មសិក្សា​ឯកជន​ទាំងអស់ នៅ​ទូទាំងប្រទេស ឈប់សម្រាក​មុន​កាលកំណត់ រហូតដល់​មានការ​ជូនដំណឹង​ថ្មី​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ បាន​ជួបប្រជុំ និង​បាន​ឯកភាពគ្នា​ពិចារណា លើ​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ ជា​៣​ដំណាក់កាល​។​

​លោក​បណ្ឌិត ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ការបើក​ឱ្យ​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ មាន ៣​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ នឹង​ចាប់ផ្តើម​ពី​សាលា​ដែលមាន​ស្តង់ដារ​ខ្ពស់​ជាមុនសិន បន្ទាប់មក​គឺ ស្តង់ដារ​មធ្យម និង​ស្តង់ដា​អប្បបរមា​។​

​ចំពោះ​កាលបរិច្ឆេទ នឹង​ចាប់ផ្តើម​ដំណាក់កាល​ទី​១ នៅពេលណា​នោះ ក្រសួង​អប់រំ ពុំទាន់​កំណត់​កាលបរិច្ឆេទ​នៅឡើយ​ទេ ប៉ុន្តែ​ក្រសួង​នឹង​ចេញ​សេចក្តីប្រកាស ក្នុងពេល​ខាងមុខនេះ ដើម្បី​បញ្ជាក់ជូន​សាធារណជន ជាពិសេស​គឺ​អាណាព្យាបាល ដែល​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ ចំពោះ​ការបើក​ឱ្យ​ដំណើរការ​ទាំង​អាជីវកម្ម​សិក្សា​ឯកជន និង​សាលារៀន​ទូទាំង​ប្រ​ទេ​៕
ដោយ​៖CEN

spot_img
×