Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​គ្រោង​កែប្រែ​ច្បាប់​បរិច្ចាគ​សរីរាង្គ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​អ្នក​បរិច្ចាគ​

spot_img

​ប្រទេស​ចិន​មាន​គម្រោង​ធ្វើការ​កែប្រែ​ច្បាប់​បរិច្ចាគ​សរីរាង្គ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​អ្នក​បរិច្ចាគ និង​ទប់ស្កាត់​ការប្រមូល​សរីរាង្គ​ខុសច្បាប់ ក្រោយ​ប្រទេស​នេះ​ឈប់​ទទួលយក​សេរី​រា​ង្គ​ពី​អ្នកទោស​ដែល​ត្រូវ​ប្រហារជីវិត កាលពី ៥​ឆ្នាំមុន​។​

​ពង្រាងច្បាប់​ថ្មី​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី ១១ ខែកក្កដា​នេះ ដោយ​គណៈកម្មការ​សុខាភិបាល​ចិន​។ ច្បាប់​ថ្មី​នោះ​អនុញ្ញាត​ឲ្យ​ប្រជាជន​បរិច្ចាគ​សរីរាង្គ​របស់​សាច់ញាតិ​ពួកគេ​ដែល​បាន​ស្លាប់​។​

​ច្បាប់​នោះ​ក៏​ចាត់ទុកថា​ការយក​សរីរាង្គ​ពី​កុមារ​រស់ គឺជា​រឿង​ខុសច្បាប់ ខណៈដែល​ចិន​ព្យាយាម​លុបបំបាត់​ការជួញដូរ​កុមារ​ដើម្បី​យក​សរីរាង្គ​។​

​ចិន​កំពុង​រក​មធ្យោបាយ​ដោះស្រាយ​ចំពោះ​បញ្ហា​ខ្វះ​អ្នក​បរិច្ចាគ​សេរី​រា​ង្គ ក្រោយពេល​ប្រទេស​នេះ បាន​បញ្ឈប់​ការអនុវត្ត​ដ៏​ចម្រូងចម្រាស់​ក្នុង​ការយក​សរីរាង្គ ពី​អ្នកទោស​ដែល​ត្រូវគេ​ប្រហារជីវិត​កាលពី​ឆ្នាំ ២០១៥​។​

​ការធ្វើកំណែទម្រង់​ច្បាប់​ថ្មី​ផ្តោតទៅលើ​ការការពារ​សិទ្ធិ​ស្របច្បាប់​របស់​អ្នក​បរិច្ចាគ ប៉ុន្តែ​វា​មិន​ទំនងជា​ជួយ​បង្កើន​ឲ្យ​មានការ​បរិច្ចាគ​ច្រើន​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Wang Bing អ្នកជំនាញ​ផ្នែក​ដោះស្រាយ​ជម្លោះ​វេជ្ជសាស្ត្រ​។​

​សូមបញ្ជាក់ថា ទីក្រុង​ប៉េកាំង​បានអនុម័ត​ច្បាប់ ដើម្បី​គ្រប់គ្រង​ការបរិច្ចាគ​សេរី​រា​ង្គ​កាលពី​ឆ្នាំ ២០០៧ ប៉ុន្តែ​មិនមាន​ការដាក់ទោសទណ្ឌ​ច្បាប់​លាស់ និង​ការអនុវត្ត​ច្បាប់​ចំពោះ​ទីផ្សារងងឹត​ឡើយ កន្លែង​ដែល​ក្រលៀន​អាច​ត្រូវគេ​លក់បាន​រហូតដល់ ៥០.០០០​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​កាល​ពី​ឆ្នាំមុន​របស់​សាលាក្តី​ចិន ដែលជា​អង្គការ​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×