Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករសំណង់​ក្រុមហ៊ុនអេ​ម៉ារី​អូ​ (EMARIO) ខេត្ត​ព្រះសីហនុ ប្រមូលផ្តុំ​គ្នា​តវ៉ា​សុំ សម្តេច ហ៊ុន សែន ជួយ​បើក​ប្រាក់ ៣​ខែ ដែល​ថៅកែ​មិនទាន់​បើក​ជូន​

spot_img

​ខេត្ត​ព្រះសីហនុ​៖ កម្មករសំណង់ របស់​ក្រុមហ៊ុនអេ​ម៉ារី​អូ (EMARIO) ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​លើក​បដា ទាមទារ​បើកប្រាក់​ការងារ ៣​ខែ ដែល​ថៅកែ មិន​ព្រម​បើក​ជូន​ចំនួន ៣​ខែ​កន្លងមក​។​

​ក្រុមកម្មករ បាន​សំណូមពរ​ដល់ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង លោក យ៉ូវ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ ជាពិសេស សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច ប៊ុនរ៉ានី​ជួយ​អន្តរាគ​មន៌​បើកប្រាក់ខែ ដែល​កម្មករសំណង់​ជាង ៤​រយ​នាក់ ត្រូវ​ថៅកែ​ក្រុមហ៊ុនអេ​ម៉ារី​អូ មិនទាន់​បើក​ជូន​ចំនួន ៣​ខែ​កន្លង​ទៅ​។​
​ក្រុមកម្មករ អោយដឹងថា គិត​មក​ដល់​ម៉ោង ១០​ព្រឹក ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨​នេះ ឃើញ​មាន​វត្តមាន លោក យ៉ូវ ខេមរា ប្រធាន​មន្ទីរ​ការងារ ខេត្ត​ព្រះសីហនុ បាន​ចុះ​មក​ជួប​ក្រុម​កម្មករ​សំណង់ ដើម្បី​រក​ដំណោះស្រាយ​៕ ដែន សីមា​

spot_img
×