Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! ត្រឹម​រយៈពេល​មិន​ដល់ ៣ នាទី ចោរ​ដ៏​ជំនាញ​កាច់ក​ម៉ូតូ ជិះ​យកទៅ​ដោយ​សុវត្ថិភាព (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្ននេះ បើ​ទោះ​នៅតាម​បណ្តា​ដងផ្លូវ និង​ផ្ទះ​ជាច្រើន ត្រូវបាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​យ៉ាងណា ក៏​អំពើចោរកម្ម​លួច​ឆក់ ប្លន់ តែងតែ​កើតឡើង​ជារឿយៗ​រៀង​ថ្ងៃ មិន​ថា​នៅក្នុង​ទីក្រុង ឬ ជនបទ​ស្រុកស្រែ​។​

យ៉ាងណាមិញ សម្រាប់​​ការបាត់បង់​របស់ទ្រព្យ​ដោយសារ​អំពើចោរកម្ម​​លួចនេះ​ផងដែរ ក៏ត្រូវ​បាន​គេ​ស្តីបន្ទោស​​ថា មក​ពី​ម្ចាស់​ខ្វះ​ការប្រុងប្រយ័ត្ន ដោយ​មើលស្រាល​សំអាងថា​របស់ទ្រព្យ​រប​ស់​ខ្លួន ត្រូវបាន​ចាក់សោ​សុវត្ថិភាព​ទៅហើយ ដោយ​ពុំបាន​គិតថា ពួកចោរ​មាន​ជំនាញ​ខ្ពស់​ប៉ុនណា​នោះទេ​។​

​ជាក់ស្តែង ដូចជា​ករណី​ចោរ​កាច់ក​ម៉ូតូ​នេះ​ជាដើម ដែល​ត្រូវ​បានដឹងថា​បាន​កើតឡើង​នៅផ្ទះ​មួយកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ វេលា​ម៉ោង ១៦ និង​៤២ នាទី ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ពួកចោរ​២​នាក់ បានធ្វើ​សកម្មភាព​ត្រឹមតែ ២ នាទី ប៉ុណ្ណោះ ជិះ​យកទៅ​ដោយ​សុវត្ថិភាព ខណៈ​ផ្លាកលេខ​ម៉ូតូ​ចោរ បាន​ត្រឹម​គេ​មើលឃើញថា​ដូចជា​លេ​ខៈ 1A 3010​។​

​តាមរយៈ​វីដេអូ​នេះ​ផងដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច កុំ​ប្រហែស​អាង​មាន​កាមេរ៉ា​សុវត្ថិភាព ឬ ម៉ូតូ​ទំនើប​ត្រូវ​ចាក់សោ​គិតថា​សុវត្ថិភាព​ឲ្យ​សោះ​៕ ដោយ​៖ លឹម ហុង​

spot_img
×