Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉ូលីស​ចាប់​វ៉ៃខ្នោះ​ក្មេងប្រុស​អាយុ ៧ ឆ្នាំ ព្រោះតែ​ទង្វើរ​មើល​គុណ​វាយ​បោចសក់​អ្នកគ្រូ​យ៉ាង​សាហាវ ដោយសារ​រឿង​មួយ​នេះ​…. (មានវីដេអូ)

spot_img

​ឪពុកម្តាយ​របស់​ក្មេងប្រុស​ខូច​ម្នាក់ ដែល​ត្រូវបាន​ចាប់​ដាក់​ខ្នោះ​ដោយ​ប៉ូលីស បាន​កំពុង​គំរាម​ដាក់ពាក្យ​ប្តឹង ដោយ​ចោទថា បានធ្វើ​ទង្វើ​ឃោរឃៅ​មកលើ​កូនប្រុស​របស់​ពួកគេ ។​

​ឪពុកម្តាយ​ដែលមាន​ឈ្មោះ Rolando Fuentes និង Mercy Alvarez រស់នៅ Miami, រដ្ឋ Florida បាន​និយាយថា កូនប្រុស​អាយុ ៧ ឆ្នាំ របស់​ពួកគេ បាន​ទៅ​ចូលរួម​ក្នុង​មជ្ឈមណ្ឌល Coral Way Bilingual K-8 កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងមក ។ នៅពេលនោះ គ្រូរ​បាន​ប្រាប់​វា​ឲ្យ​ឈប់​លេង​អាហារ​របស់​វា ។ ប៉ុន្តែ បន្ទាប់​ភ្លាមនោះ ក្មេង​ជ្រលឺម​នេះ បាន​ដើរ​ចូលទៅ​ពីក្រោយ​អ្នកគ្រូ​របស់គេ និង​ចាប់​ចាប់ផ្តើម​វាយប្រហារ​នាង​យ៉ាង​សាហាវ​តែម្តង ។​

​វា​បាន​លើកជើង​ទាត់​ធាក់ និង​ដាល់​អ្នកគ្រូ ខណៈ​នាង​ប្រឈមមុខ​នឹង​វា ។ ពួកគេ​ទាំង​ពីរបាន​ដេក​ដួល​ទៅនឹង​ដី​ទាំងអស់គ្នា ខណៈ​ក្មេងប្រុស​ចិត្ត​ឆៅ​នេះ​បាន​ចាប់​បោចសក់ និង​វាយ​អ្នកគ្រូ​គ្មាន​ត្រា​ប្រណី​ដៃ ។​

​ដោយហេតុ​ការណ៍​នេះ កាន់តែ​សាហាវ ប៉ូលីស​ត្រូវបាន​ហៅ​មកកាន់​កន្លែងកើតហេតុ ដើម្បី​អន្តរាគមន៍ ។ ពួកគេ​បន្ទាប់មក បានសម្រេច​ចាប់ខ្លួន និង​នាំយក​ក្មេងប្រុស​នេះ ទៅកាន់​មន្ទីរពេទ្យ​ទាំង​ដៃ​ជាប់​ខ្នោះ ដើម្បី​វាយតម្លៃ​បញ្ហា​ផ្លូវចិត្ត ។

​ប៉ូលិស​និយាយថា ឥរិយាបទ​បច្ចុប្បន្ន​របស់​ក្មេងប្រុស​នេះ ធ្វើ​ឲ្យ​ពួកគេ​ជឿថា វា​កំពុងមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ។ ប៉ុន្តែ ខាង​ក្រុមគ្រូពេទ្យ​បាន​បញ្ជាក់ថា ក្មេងប្រុស​នេះ​ពុំមាន​បញ្ហា​អ្វី​នោះទេ ។​

​ទោះយ៉ាងណា ឪពុកម្តាយ​របស់គេ Alvarez និង Fuentes និយាយថា ពួកគេ​កំពុង​គ្រោង​ដាក់ពាក្យ​ប្តឹង ប្រឆាំង​សាលា និង​ប៉ូលីស ដោយសារ​វិធី​ដ៏​ខុសឆ្គង​ដាក់​ខ្នោះ​កូនប្រុស​របស់​ពួកគេ​បែបនេះ ៕​ ចន្ទី

spot_img
×