Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ព្រះរាជសារ​រំលែក​ទុក្ខ ជូន​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បន្ទាប់ពី​មាន​ហេតុការណ៍​រអិល​បាក់​ដី ក្នុង​ការដ្ឋាន​ជីក​យក​រ៉ែ​ស្លាប់ជាង១៧០នាក់

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​ហេតុការណ៍​រអិល​បាក់​ដី ក្នុង​ការដ្ឋាន​ជីក​យក​រ៉ែ​មួយកន្លែង នៃ​តំបន់ Hapakant ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាជន​១៧២​នាក់ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត ជូន ឯកឧត្តម U WIN MYINT ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចំពោះ​ឧបទ្ទវហេតុ​ដ៏​រន្ធត់​នេះ​។​

​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ព្រះបរមរាជវាំង Royal du Cambodge នៅ​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា “​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត ជូន ឯកឧត្តម U WIN MYINT ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចំពោះ​ឧបទ្ទវហេតុ​ដ៏​រន្ធត់ ការ​រអិល​បាក់​ដី ក្នុង​ការដ្ឋាន​ជីក​យក​រ៉ែ​មួយកន្លែង នៃ​តំបន់ Hapakant ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាជន​ជាច្រើន​រយ​នាក់​”​។​

​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន CNA នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៤ ខែកក្កដា ឆ្នាំ​២០២០
​ឧបទ្ទវហេតុ​ដ៏​រន្ធត់ ការ​រអិល​បាក់​ដី ក្នុង​ការដ្ឋាន​ជីក​យក​រ៉ែ​មួយកន្លែង នៃ​តំបន់ Hapakant បណ្តាល​ឲ្យ​កម្មករ​អណ្តូងរ៉ែ​ចំនួន ១៧២​នាក់ បាន​ស្លាប់ ។ នេះ​មិនមែនជា​លើក​ទី ១ នោះទេ​សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បាន​កើតមាន​ករណី​បាក់​អណ្តូងរ៉ែ ឬក៏​ហេតុការណ៍​រអិល​បាក់​ដី នៅ​តំបន់​ដែលមាន​សកម្មភាព​រុក​រក​រ៉ែ​។

​អាជ្ញាធរ​រដ្ឋកា​ឈី​ន (Kachin) ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ជីករណ្តៅ​ដ៏​ធំ​មួយ ដើម្បី​បញ្ចុះ​សាកសព​កម្មរ​អណ្តូងរ៉ែ​រាប់រយ​នាក់​រួមគ្នា​តែម្តង ក្រោយពី​ពួកគេ​បាន​បាត់​បង់ជីវិត នៅក្នុង​គ្រោះ​រអិល​បាក់​ដី ដែល​បាន​កើតមានឡើង កាលពី​ប៉ុន្មាន​ថ្ងៃមុន​។

​គួរ​បញ្ជាក់ថា នៅ​ទីតាំង​ជុំវិញ​រណ្តៅ​កប់​សាកសព មាន​ប្រជាជន និង​សាច់ញាតិ​ជនរងគ្រោះ បាន​សម្តែង​ការសោកស្តាយ ចំពោះ​ការបង់​ជីវិត​គួរ​ឲ្យ​សង្វេគ​បំផុត​។ អាជ្ញាធរ​រដ្ឋកា​ឈី​ន ដែល​ស្ថិត​នៅជាប់​ព្រំដែន​ចិន បាន​បញ្ជាក់ថា នៅមាន​សាកសព​មួយចំនួនទៀត អាច​កំពុង​កប់​ក្នុង​ល្បាប់​ដី​នៅឡើយ ដែល​ត្រូវការ​ក្រុម​សង្គ្រោះ​រុករក​បន្តទៀត​។​

​គ្រោះ​អកុសល​នោះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បិ៍ នៅពេលដែល​កាកសំណល់​ដី នៅ​កន្លែង​រក​រ៉ែ​ថ្ម បាន​បាក់​ចូលក្នុង​ទន្លេ និង​បាន​កប់​កម្មករ​ជាច្រើន​អ្នក​។​

​ហេតុការណ៍​ដ៏​រន្ធត់​នោះ​កើតឡើង ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​រដ្ឋ Kachin ស្ថិត​នៅក្បែរ​ព្រំដែន​ប្រទេស​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​ប៉ូលិស​ប្រចាំ​តំបន់​ថ្លែងប្រាប់ AFP ដូច្នេះ​ថា កម្មករ​រក​រ៉ែ​មិន​អើពើ​ទៅនឹង​ការព្រមាន ដែល​មិន​ឲ្យ​មានការ​រុករក​នៅពេល​ភ្លៀង​ធ្លាក់​។​

​សូមបញ្ជាក់ថា ការ​រអិល​បាក់​ដី​កើតមាន​ជា​ញឹកញាប់​នៅ​តំបន់​ខាងលើ ជាពិសេស​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​កាលពី​ឆ្នាំ ២០១៥ មានការ​រអិល​បាក​ដី​ដ៏​ធំ​នៅក្នុង​ប្រទេស​នេះ បណ្តាល​ឲ្យ​មនុស្ស​ជាង ១០០​នាក់​ស្លាប់​។​

​មី​យ៉ាន់​ម៉ា​ជា​ប្រភព​នៃ​រ៉ែ​ថ្ម​ដ៏​សំខាន់ ហើយ​ឧស្សាហកម្ម​រ៉ែ​មាន​តម្រូវការ​យ៉ាងច្រើន​សម្រាប់​ពី​ប្រទេស​ចិន​៕
​ដោយ​៖​កូ​ឡាប​

spot_img
×