Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​កក្រើក​ទៀតហើយ​! ផ្លូវ​ទើប​ធ្វើ​រួចហើយ​ថ្មីៗ ត្រូវ​របង​ប្ញ​ស្សី ហ៊ុមព័ទ្ធ​ស៊ី​អស់​ពាក់កណ្តាល​ទ្រូ​ង​ផ្លូវ អាជ្ញាធរ​សៀមរាប​មើល​អត់​ឃើញ

spot_img

​សៀមរាប​៖ កាលពី​ម្សិលមិញ (​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០) គេ​បាន​ប្រទះឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mich Heang បាន​បង្ហោះ​រឿងរ៉ាវ​ដ៏​មហា​ហួសចិត្ត​មួយ បង្ហាញ​ពី​ទង្វើ​នៃ​ការធ្វើ​របង​រំលោភ​ពាក់កណ្តាល​ទ្រូងផ្លូវ ធ្វើ​ឲ្យ​កំហឹង​មហាជន​ពុះកញ្ជ្រោល​ជាថ្មី រហូតដល់​ថ្នាក់​ប្រើពាក្យ​ប្រមាថ​អាក្រក់ៗ​ខ្លាំងក្លា​តែម្តង​។​

​បើតាម​គណនី​ខាងលើ បានបញ្ជាក់​ឲ្យ​ដឹងថា ផ្លូវ​នេះ​ដែល​ស្ថិតនៅ​ក្នុងភូមិ​គោក​មន ខាងត្បូង​ផ្លូវដី​ក្រហម​ថ្មី​ស្រុក​សូទ្រនិគម​ត្រូវបាន​អ្នកធំ​មួយ​នៅក្នុង​ខេត្តសៀមរាប ជា​អ្នក​ធ្វើឡើង ប៉ុន្តែ មិនបាន​បញ្ចេញ​ឈ្មោះ​នោះទេ​។

​ជុំវិញ​បញ្ហា​នេះ​ផងដែរ បើតាម​អ្នក​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Palm Khmer បាន​ចូល​ខ​មិន​ប្រាប់​ឲ្យ​ដឹងថា ភូមិ​ហ្នឹង​ជា​ភូមិកំណើត​របស់គាត់ ហើយ​ផ្លូវ​ដែល​កំពុង​រង​ការធ្វើ​របង​រំលោភ​នេះ​ផងដែរ គឺជា​ផ្លូវ​ខ្សែ​ទី​២​ខា​លិច​ភូមិ តែ​អ្នកធ្វើ​របង​បែបនេះ គាត់​មិនទាន់​ដឹង​ឈ្មោះ​ទេ ដោយ​គ្រាន់តែ​បានដឹងថា អ្នកភូមិ​បាន​សហការគ្នា​ធ្វើ​ផ្លូវ​មួយ​នេះ​ឡើង​សម្រាប់​ប្រយោជន៍​រួម​ប៉ុណ្ណោះឯង​។​

​ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​កលោក មាស សំណាង បាន​លើកឡើងថា «​ជូន​កាល​ជា​ដី​កម្ម​សិទ្ធ​គេ ដែល​ចេះតែ​នាំគ្នា​ជិះ​កាត់​យូរៗ​ទៅ​ចង់​កើតជា​ផ្លូវ​។ អ្នកមាន​ដី​ជិត​ផ្លូវ​ភ្លេច​ធ្វើ​របង​អី​និង​យូរ​ទៅ​កើត​ផ្លូវ​អស់ ព្រោះ​ជា​រឿង​ពិត មាន​មិត្តភក្តិ​ខ្ញុំ​ធ្លាប់​ជួប​ដូច​ហេតុ​ខាងលើ​»​។​

​តែ​យ៉ាងណា កំហឹង​មហាជន​នៅពេលនេះ កំពុងពុះ​កញ្ជ្រោល​ខ្លាំងក្លា​មែន​មែន រហូតដល់​ថ្នាក់​ដាក់​ឲ្យ​ធ្ងន់ធ្ងរ​ថា​៖ «​ពេល​ស្លាប់ទៅ​កុំ​ភ្លេច​ដុត​របង​អស់ហ្នឹង​ទៅតាម​ផង​ទុក​ព័ទ្ធ​ស៊ី​ផ្លូវ​នៅ​ជាតិ​ក្រោយ​ទៀត​», «​ងាប់​ទៅយក​ទៅ​មិនបាន​ផង​អី​ក៏​ប្រឹង​ម្ល៉េះ យី​ហួសចិត្ត មិន​ខ្វះ​ទេ​អា​មនុស្ស​របៀបនេះ​» ។​

​ចុះ​ប្រិយមិត្ត​វិញ មានមតិ​យោបល់​យ៉ាងណាដែរ​?៕ ដោយ​៖ លឹម ហុង​


spot_img
×