Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហា​អនិច្ចា​! ព្រៃ​អា​ម៉ា​ហ្សូ​ន​ប្រេ​ស៊ី​ល កំពុង​ប្រឈម​គ្រោះ​ភ្លើង​ឆេះ​ដ៏​អាក្រក់​បំផុត ចាប់តាំងពី​ខែមិថុនា ក្នុង​រយៈពេល ១៣ ឆ្នាំ ដោយសារតែ​…

spot_img

អាជ្ញាធរ​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​ពុធ បានបង្ហាញ​ឲ្យ​ដឹងថា ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល បាន​កើនឡើង ១៩,៥ ភាគរយ នៅក្នុង​ខែមិថុនា បើ​ប្រៀបធៀប​ទៅនឹង​ខែ​ដូចគ្នានេះ​កាលពី​ឆ្នាំមុន ដែល​ធ្វើឱ្យ​ខែមិថុនា​ឆ្នាំនេះ​អាក្រក់​បំផុត ក្នុង​រយៈពេល ១៣ ឆ្នាំ​។​

​ខែមិថុនា​គឺជា​ការចាប់ផ្តើម​នៃ​រដូវប្រាំង ហើយ​មាន​ករណី​អគ្គិភ័យ​កើតឡើង​ចំនួន ២.២៤៨ ដែល​ធ្វើឱ្យ​ក្រុមអ្នកវិភាគ​រំពឹងថា​ជា​ឆ្នាំ​ដ៏​អាក្រក់​មួយ​សម្រាប់​ព្រៃ​ទឹកភ្លៀង​នេះ ជាង​ការបំផ្លិចបំផ្លាញ​កាលពី​ឆ្នាំ​២០១៩ ដែល​បាន​បង្ក​ឱ្យ​រលក​កំហឹង​ទូទាំង​ពិភពលោក​។​

​អ្វីដែល​អាក្រក់​បំផុត ត្រូវបាន​គេ​រំពឹងទុក​ថា​កើតឡើង​នៅក្នុង​ខែសីហា​។ កាលពី​ឆ្នាំមុន​មាន​អគ្គិភ័យ​ជាង ៣០.០០០ នៅ​ខែ​នេះ គឺ​កើនឡើង ៣ ដង​បើ​ប្រៀបធៀប​នឹង​ខែ​ដដែល​ក្នុង​ឆ្នាំ ២០១៨ ។​

​ភ្លើង​ឆេះ​ព្រៃ​ភាគច្រើន​នៅ​អា​ម៉ា​ហ្សូ​ន គឺ​បណ្តាលមកពី​ការដុត​បំផ្លាញ និង​មាន​ទំនាក់ទំនង​ដោយផ្ទាល់​ទៅនឹង​ការកាប់បំផ្លាញ​ព្រៃឈើ ដែល​ភាគច្រើន​បណ្តាលមកពី​កសិករ​ដាំ​ដំណាំ​សម្រាប់​ការដាំដុះ​។​

​ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល គឺ​ខ្ពស់​ណាស់​នៅ​ឆ្នាំនេះ​មុន​រដូវប្រាំង ដែលមាន​ទំហំ​ផ្ទៃដី​ជាង ២.០០០ គីឡូម៉ែត្រ​ក្រឡា បាន​បាត់បង់​នៅ​ចន្លោះ​ខែមករា និង​ឧសភា ដែលជា​ការកើនឡើង ៣៤ ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩​។​

​វិទ្យាស្ថាន​ស្រាវជ្រាវ​បរិស្ថាន​អា​ម៉ា​ហ្សូ​ន​ប៉ាន់​ស្មានថា ព្រៃ​ចំនួន ៩.០០០ គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​កាប់បំផ្លាញ​អស់ហើយ​តាំងពី​ឆ្នាំមុន អាច​នឹង​ឆេះ​រាលដាល​មុន​ដើមខែ​សីហា​។​

​អ្នកឯកទេស​ក៏​ជឿជាក់​ផងដែរ​ថា ការកើនឡើង​នៃ​ភ្លើង​ឆេះ​ព្រៃ អាច​បង្កើន​ការពិបាក​ដកដង្ហើម សម្រាប់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​មេរោគ​ឆ្លង​ថ្មី​នេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×