Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអាទិត្យ ទី ០៥ ​ខែកក្កដា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត​ចង់​ប្រកប​កិច្ចការ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​

ជំនួញ ៖ ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំឆ្លូវ​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​និង​មានចិត្ត​ត្រជាក់​ទើប​ឆ្លង​ផល​លំបាក​មួយចំនួន​ទៅរួច​។

ជំនួញ ៖ ថ្ងៃនេះ​មានការ​ខ្សត់ខ្សោយ​ក្នុ្ង​ង​ការរកចំណូល​បន្តិច ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ងាយ​មាន​ជម្លោះ​ថែមទៀត​ដូចនេះ​គួរ​យក​ភាពខន្តី​ដាក់ខ្លួន​ឱ្យបាន​ច្រើន​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ កំលោះ​ក្រមុំ កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំខាល

​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​និង​ទទួលជោគជ័យ​គ្រាន់​គាប់ប្រសើរ​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​បង្កើត​ការងារ​អ្វីមួយ​ក៏​តែង​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​​ការ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ហើយក៏​មាន​សុខដុម​ប្រពៃ​។

ស្នេហា ៖ ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំថោះ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖​​ ​​​នៅថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​កិច្ចការងារ​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​ថ្នាំងថ្នាក់​ជាមួយ​អ្នកដទៃ​ឡើង​ណាស់​។​ក្រៅពីនេះ​ទាំង​ស្ត្រី​បុរស​បើទោះបី​លោកអ្នក​មាន​ប្រាក់កាស​ច្រើន​ក៏ដោយ​កុំ​សូវ​ចិត្តល្អ​ឱ្យគេ​ខ្ចី​ពេក​ប្រយ័ត្ន​ជួប​រឿង​ដូច​ពា​ក្ស​ចាស់​ថា​”​ខ្ចី​ធូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​”​។​

ជំនួញ ៖ ​លោកអ្នក​ជួប​រឿង​ចំណូល​តិច ឯ​ការចាយវាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ជម្លោះ​វិវាទ​៕

​ឆ្នាំរោង​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​លោកអ្នក​មិន​គប្បី​ចេញមុខ​ចេញ​មាត់​ក្នុង​ការធ្វើ​អ្វីមួយ​ឡើយ​ព្រោះ​ផល​អាក្រក់ៗ​នោះ​មាន​ច្រើន​តាម​ក្រោយ​ផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​កើត​តែ​រឿង​រាវ​អំពល់ទុក្ខ​។

ជំនួញ ៖ លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

ឆ្នាំម្សាញ់​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ផល​ជា​ផ្លែផ្កា​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។

ជំនួញ ៖ ​​​បើ​លោកអ្នក​ចង់​ពង្រីក​មុខ​ជំនួញ​អាចមាន​អ្នកដទៃ​ឈ្នានីស​ច្រើន ម្ល៉ោះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ដើម្បី​ចៀសវាង​នូវ​ការបរាជ័យ ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​អរ​សប្បាយ​ថែមទៀត​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​នៅពេលនេះ​សម្បូរបែប​ណាស់​ហេតុនេះ​ប្រសិនបើ​អាច​ចាប់ដៃគ្នា​សាង​គូជីវិត​អនាគត​គឺជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ក៏ដោយ​លោកអ្នក​គួរ​រក្សា​ភាព​នឹងធឹង​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​ព្រោះ​នាំ​តែ​កើតរឿង​សៅហ្មង​ដាក់ខ្លួន​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​មាន​ក្រុមមនុស្ស​ចាំតែ​រាំងស្ទះ​និង​បង្ក​ជា​ឧបសគ្គ​ប៉ុណ្ណោះ​។

ជំនួញ ៖ បើ​លោកអ្នក​ចង់​ទារបំណុល​នរណាម្នាក់​ពុំ​សូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ ព្រោះ​ច្រើន​ខកបំណង​ច្រើនជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សៅហ្មង​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ល្អ​។​

ស្នេហា ៖ ប្រុស​ស្រី​បើ​មានទំនាស់​កើតឡើង​គួរ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​​មិន​ត្រូវមាត់​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​ឡើយ​បើ​ពុំនោះ​រឿង​រាវ​នឹងមាន​មិនចេះចប់​ឡើយ​៕

​ឆ្នាំមមែ​

​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ក្នុងថ្ងៃនេះ​បើទោះបី​លោកអ្នក​បំពេញ​កិច្ចការ​អ្វី​ក៏ដោយ តោង​តែ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន ដូច្នេះ​នឹង​ជួប​រឿង​សោក​ការ​ជាក់​ជាពុំខាន​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ម្ល៉ោះហើយ​ទាល់តែ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ពុំមាន​បញ្ហា​ណាមួយ​ចោទឡើង​នាំ​ត្រូវ​ឈឺក្បាល​។

ជំនួញ ៖ ​​មានការ​រកាំចិត្ត​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

ឆ្នាំវក​

​​​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​គប្បី​ប្រយ័ត្ន​ប្រ​យែ​ង​ ពីព្រោះ​ងាយ​កើត​បញ្ហា​មិនល្អ​ណាមួយ​ឡើង​ផង​។​បើ​មានការ​ប្រកបការងារ​តែងមាន​ការរាំងស្ទះ​ប៉ុន្តែ​យ៉ាងណា​បើ​លោកអ្នក​ធ្វើ​យឺតៗ​ហើយ​ប្រុងប្រយ័ត្ន​ក៏​ពុំមាន​បញ្ហា​អាក្រក់​យាយី​ដែរ​។

ជំនួញ  ​​​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​បន្តិច ប៉ុន្តែ​យ៉ាងណា​ភាព​សុខដុម​ក៏​កើតមាន​ច្រើន​ដែរ​។

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ងាយ​ប្រេះស្រាំ​និង​ងាយ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរកា​

​​រាសី​ស្រុតចុះ​។

ការងារ ៖​​​ នៅថ្ងៃនេះ​បញ្ហា​មួយចំនួន​ចោមរោម​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​នោះឡើយ​។​

ជំនួញ ៖ ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រាន់​ទប់ទល់​ចាយវាយ​ប្រចាំថ្ងៃ​ទៅរួច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំច​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​​​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេពី​ព្រោះថា​មានរឿង​ខ្វាយខ្វល់​ចូល​យាយី​នាំឱ្យ​ជួប​ការលំបាក​ច្រើន​ក្នុងការ​ប្រឆាំង​ទប់ទល់​។

ជំនួញ ៖ បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ធ្វើការ​ជ្រើសរើស​គូគ្រង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះ​ឱកាស​ជួប​គូកម្ម​មាន​ខ្ពស់​ណាស់​៕

​ឆ្នាំកុរ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ទោះ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​សត្រូវ​ទីជិត​ឆ្ងាយ​ចាំតែ​មើល​កំហុស​ដើម្បី​ធ្វើការ​វាយប្រហារ​ទេ​។​ក្រៅពីនេះ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ដែរ​បើ​ពុំនោះ​នឹងត្រូវ​ចាញ់បោក​គេ​ក្នុង​ប្រការ​ណាមួយ​ជាក់​ជាពុំខាន​។

ជំនួញ ៖ មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​ទៅរួច ។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​លុបបំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ដែល​មិន​សម​ហេតុផល​ខ្លះ​ទើប​ប្រសើរ​៕

spot_img
×