Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយក​រដ្ឋមន្ត្រី បញ្ជាក់​សាជាថ្មី​ដល់​មន្ត្រី អ្នកមានអំណាច ជន​ឆ្លៀតឱកាស ពី​ការបែងចែក​នឹង​ទទួល​ដីធ្លី នឹងត្រូវ​មានទោស​

spot_img

​ភ្នំពេញ​៖ តាម​ការផ្សព្វផ្សាយ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​៥ ខែ កក្កដា ឆ្នាំ ២០២0 បានដឹងថា កាលពី​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ទៅ​ក្រសួង​ទាំង​៣ គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី ឲ្យ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ ។​

សម្តេច​តេ​ជោ បានបញ្ជាក់​សង្កត់ធ្ងន់​ច្បាស់ៗ​ថា​៖

១)​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ គឺ​ហាម​កាប់ឆ្ការ​ទន្ទ្រាន​វាតទី​យក​ដី​បន្ថែម គឺ​មិន​អនុញ្ញាត​ជាដាច់ខាត​។ កន្លងមក សម្តេច​តេ​ជោ បាន​សង្កេតឃើញ​មានតែ​អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យ​ច្រើន​ប្រើ​អ្នកតូចតាច​ឲ្យ​ទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​អោយ​ខ្លួន​។ រីឯ​ចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើបាន​ខ្ទម​ពី​១០​ទៅ​
២០ ក៏​សម្តេច​តេ​ជោ​បានដឹង​នឹង​កំណត់​អត្តសញ្ញាណ​និង​មុខសញ្ញា​រួច​អស់ហើយ​ដែរ​។ បើ​រកឃើញថា​អ្នក​ទាំង​នោះបាន​ប្រព្រឹត្តិ​មែន​នោះ​គឺ​នឹងត្រូវ​ចាប់ខ្លួន​។​

២) ចំពោះ​ការបែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ គឺ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ ហាម​ដាច់ខាត​ឆ្លៀត​កេងចំណេញ​យក​ចំណែក​ខ្លួន ពី​ការបែងចែក​ដីជូ​ន​ពល​រដ្ឋ គឺ​នឹងត្រូវ​ទទួលទោស​ជា​កំហិត​។​

៣)​ក្រៅពី​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​រស់នៅ​ជាក់ស្តែង គឺ​រដ្ឋ​នឹង​បន្ថែម​ជូន​ផ្ទៃដី​១០% ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​ឱ​ស និង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​សាជាថ្មី​ដល់​មន្ត្រី អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ គណៈប្រតិភូ​ចម្រុះ រួមមាន ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ចុះ​ដល់ទី​តាំង​ដែលមាន​បញ្ហា និង​ចូលរួម​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ។​

​នៅក្នុង​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ទទួលបន្ទុក​ដោះស្រាយ​បញ្ហាដីធ្លី លោក អ៊ូ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​គ​ដី​ខេត្ត លោក​អភិបាលស្រុក មេឃុំ និង​អ្នកពាក់ព័ន្ធ​មួយចំនួន ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏បាន​ពន្យល់​អំពី​ដំណើរការ​នៃ​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី និង​នីតិវិធី​ក្នុង​ដំណើរការ​នៃ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​បងប្អូន​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូមមេត្តា​កុំ​ធ្វើ​ការកាប់​ទន្ទ្រាន​បន្តទៀត ដើម្បី​ទុក​លទ្ធភាព​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើការ​វាស់វែង​កំណត់​អត្តសញ្ញាណ​កម្ម​ក្បាលដី​ឱ្យបាន​ច្បាស់ និង​ចំនួន​គ្រួសារ​ឱ្យបាន​ច្បាស់លាស់ និង​ធ្វើ​ការបិទ​ផ្សាយ ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​នីមួយៗ ។​

​សូម​ជម្រាបជូន​ថា​ចំពោះ​គ្រួសារ ចំនួន ៤ គ្រួសារ ដែល​រង​ការប្តឹង​ពី​លោក សង ថន និង​ដីកា​កោះហៅ​របស់​តុលាការ ត្រូវបាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ទទួល​ជួយ​ការពារ​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ការ​បណ្តឹង​ផងដែរ​។ ចំណែក​លោក​ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន​៕ ដោយ​៖​កូ​ឡាប​

spot_img
×