Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​នឹង​បង្កាន់ដៃស្ពាន​អាកាស​ផ្សារ​ដី​ហុយ បណ្តាល​ឲ្យ​បាក់ក​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​

spot_img

​ភ្នំពេញ​÷ ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​វ៉ា​ជែង​នឹង​រថយន្ត​ក៏​ជ្រុល​ចង្កូត​ទៅបុក​នឹង​បង្កា​ន់​
​ដៃ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​រីឯ​ស្ត្រី​
​ជិះ​ពី​ខាងក្រោយ​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង ៩ និង ១០ នាទី​យប់ ថ្ងៃ​សៅរ៍ ទី​៤ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្ន​ពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​scoopy ពណ៌​ខៀវ ដែល​ពាក់​ផ្លាកលេខ បាត់ដំបង 1AI 8421​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន វ៉ា​ជែង​រថយន្ត រួច​ក៏​ជ្រុល​ចង្កូត ទៅបុក​នឹង​បង្កា​ន់​
​ដៃ​ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់ក​ស្លាប់​បុរស​ម្នាក់ និង​របួស​ស្ត្រី​ម្នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។ បុរស​ដែល​ស្លាប់​មានឈ្មោះ ទ្រី​សីហា អាយុ ៣០ ឆ្នាំ ស្រុកកំណើត នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង មុខរបរ​ជា​មេការ​សំណង់​។ រីឯ​ស្ត្រី​រងរបួស​ធ្ងន់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ និង​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ផ្លូវគោក ឲ្យ​ចុះមក​វាស់វែង និង​ធ្វើ​​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ខេត្តបាត់ដំបង​តាម​ប្រពៃណី​៕ ដោយ​៖​សា មេ​ត​


spot_img
×