Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ទង្វើ​ធ្វើ​របង​រំលោភ​ស៊ី​ចង់ពាក់កណ្តាល​ទ្រូងផ្លូវ​រួម​ក្នុង​សហគមន៍ ត្រូវ​អាជ្ញាធរ​ដឹកនាំ​កម្លាំង​ចុះ​ដក​គ្រវែង​ចោល​អស់ហើយ (​វីដេអូ​)

spot_img

​កាលពី​ម្សិលមិញ​នេះ រឿងរ៉ាវ​មួយ​បានធ្វើ​ឲ្យ​ផ្ទុះ​ការរិះគន់​ធ្ងន់ៗ​កក្រើក​បណ្តាញ​សង្គម​តែម្តង បន្ទាប់ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mich Heang បាន​បង្ហោះ​ពី​ទង្វើ​ដ៏​ហួសចិត្ត​បំផុត ធ្វើ​របង​រំលោភ​រហូត​សឹង​ពាក់កណ្តាល​ទ្រូងផ្លូវ​រួម ដែល​ប្រជា​សហគមន៍​ក្នុងភូមិ​គោក​មន​ខាងត្បូង ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ខិតខំ​ធ្វើ​ទើប​រួចហើយ​ថ្មីៗ​។​

​ក្រោយ​រឿងនេះ​ត្រូវបាន​ចែករំលែក​យ៉ាង​ផុស​ផុស ជាមួយ​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ នៅ​ទីបំផុត អាជ្ញាធរ​ដែនដី​ដឹកនាំ​កម្លាំង​ចុះទៅ​រុះរើ​បង្គោលរបង​ទាំងនោះ​គ្រវែង​ចោល​អស់ហើយ កាលពី​រសៀល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​។

​តែ​យ៉ាងណា យើង​ពុំ​អាច​ដឹងបាន​ថា ផ្លូវ​ធ្វើ​រួម​នេះ​អាច​ជាប់​នឹង​ចំណែក​កម្មសិទ្ធិ​របស់​ម្ចាស់​ដី ឬ ក៏​ជា​ចេតនា​រំលោភ​ពី​បុគ្គល​អ្នកធំ​ណា​នោះ​យ៉ាងណាទេ ខណៈ​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​លើកឡើងថា គួរ​បរិច្ចាគ​ទៅ ធ្វើដំណើរ​ទាំងអស់គ្នា​តើ បើ​មិនបាន​ធ្វើបុណ្យ​ជាមួយ​ទេវតា ក៏​គួរ​ធ្វើបុណ្យ​ជាមួយ​មនុស្ស​ខ្លះទៅ ផ្លូវ​ដើរ​ក្នុងភូមិ​វា​បាន​បុណ្យ​ខ្លាំងណាស់​៕ ដោយ​៖ លឹម ហុង​


spot_img
×