Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​២​នាក់ ចេញ​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់ ​អាជីវករ​រកស៊ី​ដូរ​លុយ​២​នាក់​ប្តី​ប្រពន្ធ យកលុយ​៣០​លាន​រៀល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ម្នាក់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​ក្នុងគណ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ មាន​នគរបាល កងរាជអាវុធហត្ថ​និង​អជ្ញាធរ​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃ​៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ធ្វើ​ប្រតិបត្តិ​ការដេញ​បង្ក្រាប​អំពើ​ប្លន់​យកប្រាក់​៣០​លាន​រៀល ពី​ពលរដ្ឋ​អ្នក​ប្រក​បរបរ​ដូរ​លុយ ក្នុងនោះ​មាន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ជា​ជន​ជាតិចិន ត្រូវបាន​ឃាត់ខ្លួន​។​

របាយការណ៍​ពី​សមត្ថកិច្ច​ប្រាប់ថា ជនល្មើស​មាន​គ្នា​២​នាក់ ជា​ជន​ជាតិចិន បានធ្វើ​សកម្មភាព​ស្ទាក់​ប្លន់ ដោយ​ប្រើ​ដំបង​វាយ​ទៅលើ​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ចេញ ចូល​ម្តុំ​ជិត​បុរី​ហ៊ីលតុន​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ វេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃទី​៥​កក្កដា​នេះ បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស ក្នុងនោះ​ជនល្មើស​ប្លន់​យកលុយ​ពី​ជនរងគ្រោះ​មួយថង់​ប្រមាណ​៣០​លាន​រៀល រួច​គេចខ្លួន ប៉ុន្តែ​ពេល​កើតហេតុ​ការណ៍​នេះ ក៏មាន​អន្តរាគមន៍​ពី​កងសន្តិសុខ ព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ម្នាក់ និង​បាន​ប្រគល់ជូន​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​នាំយកទៅ​សាកសួរ​បន្ត ។​

ចំណែក​ជនល្មើស​ម្នាក់ទៀត​បាន​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​ម្តុំ​នោះ នាំ​យកលុយ​ប្លន់​បាន​ទៅជា​មួយ ដោយ​បន្សល់ទុក​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព បច្ចុប្បន្ន​នគរបាល​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នាំយកមក​រក្សាទុក ហើយ​ប្រតិបត្តិ​ការរុករក​ជន​ល្មើស​ដែល​រត់គេចខ្លួន​កំពុង​ធ្វើ​បន្ត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×