Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល ខេត្តព្រៃវែង ស្នើសុំ​ចាត់វិធានការ​ចំពោះ​ផលិតកម្ម មរតក មេ​ឌៀ បង្ហោះ​ឃ្លី​ប​វី​ឌី​អូ បទ​ចំរៀង​ដៀល​អ្នក​ខេត្តព្រៃវែង ថា​សុទ្ធតែជា “​ពូជ​ចោរលួច ចោរប្លន់ កាប់​ចាក់ សុំទាន (វីដេអូ)

spot_img

​ភ្នំពេញ​ ៖ ​ផ្ទុះ​កំហឹង​ពេញ​ហ្វេ​ស​ប៊ុ​ក ក្រោយ​អ្នក​ផលិត MV​ បទ​ចម្រៀង​មួយ​ក្រោម​ចំណងជើង​ថា “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” ឲ្យ​តួ​សំដែង ដៀល​អ្នក​ខេត្តព្រៃវែង ថា​សុទ្ធតែជា “​ពូជ​ចោរលួច ចោរប្លន់ កាប់​ចាក់ សុំទាន​”​។​ ​ពាក់ព័ន្ធ​ករណីនេះ​រដ្ឋបាល​ខេត្តព្រៃវែង ស្នើសុំ​ចាត់វិធានការ​ចំពោះ​ផលិតកម្ម មរតក មេ​ឌៀ (Morodok Media) ដែល​បាន​បង្ហោះ​ឃ្លី​ប​វី​ឌី​អូ បទ​ចំរៀង “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” ។​

​ឯកឧត្តម​ជា​សុ​មេធី​អភិបាលខេត្ត​ព្រៃវែង​បានចេញ​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 3 ខែកក្កដា​ឆ្នាំ 2020 ដោយ​គោរព​ជូន​លោកជំទាវ​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ស្នើសុំ​ចាត់វិធានការ​ចំពោះ​ផលិតកម្ម មរតក មេ​ឌៀ (Morodok Media) ដែល​បាន​បង្ហោះ​ឃ្លី​ប​វី​ឌី​អូ បទ​ចំរៀង “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” ។​

​ឯកឧត្តម​អភិបាល​ខេត្តព្រៃវែង​បាន​ថ្លែងថា​នៅ​ថ្ងៃទី 2 ខែកក្កដា​ឆ្នាំ 2020 ផល្លិតកម្ម​មរតក​មេ​ឌៀ បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​បទ​ចម្រៀង “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” ក្នុង​បណ្ដាញ​សង្គម​ផេ​កម​រកត​មេ​ឌៀ​និង​បណ្ដាញ youtube ដែល​ក្នុង​ខ្លឹមសារ​និង​រូបភាព​នោះបាន​និយាយថា “​អ្នក​ព្រៃវែង​សុទ្ធតែ​អ្នក​មិនល្អ ពូជ​ចោរលួច ចោរប្លន់ កាប់​ចាក់ សុំទាន​និង​ជា​អ្នកក្រ​”​។​

​ឯកឧត្តម​អភិបាលខេត្ត​បានលើកឡើង​បន្ថែមទៀតថា​ក្នុង​អត្ថន័យ​ឃ្លី​ប​វីដេអូ​បទ​ចម្រៀង​នេះ​រដ្ឋបាល​ខេត្តព្រៃវែង​យល់ឃើញថា ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មកលើ​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​និង​សតិអារម្មណ៍​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​។ ជាការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​និង​អយុត្តិធម៌​មកលើ​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​។ បង្កើត​នូវ​ការរើសអើង​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​។ ជា​សកម្មភាព​វិទ្ធង្សនា​វប្បធម៌​យ៉ាង​ខ្នង​ចំពោះ​ប្រជាជាតិ​កម្ពុជា​។

​ឯកឧត្តម​ជា​សុ​មេធី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ផ្អែក​តាម​ខ្លឹមសារ​រដ្ឋបាល​ខេត្តព្រៃវែង​សូម​ស្នើសុំ​ឲ្យ​ចាត់វិធានការ​ច្បាប់​ចំពោះ​ផលិតកម្ម​មរតក​មេ​ឌៀ​ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ញុះញង់ បង្ក​ឲ្យ​មានការ​រើសអើង​និង​ប្រព្រឹត្ត​បទល្មើស និង​ផលិតកម្មរ​ដក់​មេ​ឌា​ត្រូវ​លក់​ឃ្លី​ប​វីដេអូ​នឹងធ្វើ​ការបកស្រាយ​សុំទោស​ជា​សាធារណៈ​”​។​

​ពាក់ព័ន្ធ​នឹង​បទ​ចម្រៀង​មួយ​បទ​ដ៏​រសើប​ទូទាំងប្រទេស​នេះ​ផងដែរ​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​នៅ​ថ្ងៃទី ៥ ខែកក្កដា​ឆ្នាំ ២០២០ បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​ថា តាម​ខ្ញុំ​មើល​លើទឹក​ចិត្ត និង​គំនិត​អ្នកនិពន្ធ គឺ​គាត់​គ្មាន​ចិត្ត​ប្រមាថ​អ្នកព្រៃ​វែង​ទេ ផ្ទុយទៅវិញ​គឺ​អ្នក​​និពន្ធ​ប្រហែលជា​ធ្លាប់​ឆ្លងកាត់​ការ​ដៀល​ប្រមាថ​ណាមួយ​មកលើ​ខ្លួន ឬ​សាច់ញាតិ​របស់ខ្លួន​ជា​អ្នក​ព្រៃវែង​ថា​អាក្រក់​ហើយ ទើប​អ្នកនិពន្ធ​បាន​និពន្ធ​ចេញ​ជា​បទ​ចម្រៀង​ឡើងមក​ដើម្បី​កុំ​ឲ្យ​រើសអើង​អ្នក​ព្រៃវែង​តទៅទៀត ដូច្នេះហើយ​ទើប​អ្នកនិពន្ធ​ដាក់​ចំណងជើង​ថា​“​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​”​បើ​យើង ធ្លាប់​ស្តាប់ អស់​មនុស្ស​មួយចំនួន​កន្លងមក​គឺ​ធ្លាប់​និយាយដើម​អ្នក​ព្រៃវែង​អញ្ចឹង​មែន ប៉ុន្តែ​បើ​ខ្ញុំ​វិញ​គឺ​គិតថា​មនុស្ស​អាក្រក់​ធ្វើ​អាក្រក់​មាន​គ្រប់​ទីកន្លែង​មិន​ថា​ទីណា​នោះទេ​។​សូម​បងប្អូន​កុំ​ទាន់​ឆោឡោ ត្រូវយក​ចិត្ត បេះដូង និង​គំនិត​ទៅ​ស្តាប់ ទើប​យល់​ពី​គោលបំណង​អ្នកនិពន្ធ ហើយ​សូមកុំ​យក​អារម្មណ៍​ខ្វះ​ការពិចារណា​ទៅ​ស្តាប់​គឺ​នាំ​តែ​កើតក្តី​​យល់ច្រឡំ​នាំ​ឲ្យ​ខ្មែរ​គ្នាឯង​ឈ្លោះ​គ្នា​នោះទេ​…​។​

​លោក​ផែង វណ្ណៈ បានលើកឡើង​ផងដែរ​ថា ក្នុងនាម​ខ្ញុំ​ជា​អ្នក​ខេត្តព្រៃវែង​ម្ន​នង​ម្នាក់ សូម​ប្រឆាំង​ដាច់ខាត ចំពោះ​អ្នកនិពន្ធ​ថោកទាប​ដែល​មេី​ល​ងាយ​អ្នក​ព្រៃវែង ដៀល​អ្នក​ព្រៃវែង​សុទ្ធតែ​មនុស្ស​អាក្រក់ សុទ្ធតែ​ចោរលួច ចោរប្លន់ អ្នកសុំទាន ។

​អ្នកនិពន្ធ និង ជា​អ្នកចម្រៀង ល្បីឈ្មោះ សយ រតនា វ័យក្មេង ដែល​និពន្ធ​បទ​ដែលនាំអោយ​មានការ​ដៀល​ប្រមាថ​អ្នក​ព្រៃវែង ។​

​លោក​បាន​បន្តថា ស្អែក​ម៉ោង​ង ៤ រសៀល អ្នកនិពន្ធ​ល្បីឈ្មោះ​រូបនេះ ឡេី​ង​ទៅ​សុំទោសនៅក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ។​

​ចំណែក​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ឆេន បុរី បាទ​សរសេរ​ក្នុង​ខំ​មិន​ថា ខ្ញុំ​អ្នក​ព្រៃវែង ស្រុក​សុី​ធរ​កណ្តាល ព្រែក​សណ្តែក ទោះបី​ខ្ញុំ​ក្រ តែ​ខ្ញុំ​អត់​បាន​ដេី​រ​លួច ឆក់​ប្លន់ ឬ សុំទាន​គេ ដូច​អ្នកនិពន្ធ និយាយ​នោះទេ ហេី​យ​ដូនតា​ខ្ញុំ​ជា​អ្នកព្រៃ​វែង​ក៏​គ្មាន​ប្រវត្តិ​អាក្រក់​ដែរ ។ ដូច្នេះ កុំ​ដៀល កុំ​ប្រមាថ អ្នក​ព្រៃវែង ទាំងមូល ខេត្ត​ណា​ក៏មាន​មនុស្ស​អាក្រក់ មនុស្ស​ល្អ​ដែរ បេី​បុគ្គល​ណា​អាក្រក់ និយាយ​បុគ្គល​នោះ​ទៅ ។ បេី​និយាយ​ម៉ៅ​អ្នក​ព្រៃវែង​ទាំងអស់​បែបនេះ ទទួលយក​មិនបាន​ទេ​បាទ ។​

​ប្រញាប់​សុំទោស​អ្នក​ព្រៃវែង​ជាបន្ទាន់ បេី​មិន​ចង់​មានរឿង ។​

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បានលើកឡើង​ផងដែរ​ថា ខ្ញុំ​ស្តាប់​មិន​ឮថា​បទ​នេះ​អ្នកនិពន្ធ​មើលងាយ​អ្នក​ព្រៃវែង​នោះទេ គឺ​គ្រាន់តែ​ចង់​បើក​បង្ហាញ​ការឈឺចាប់​ពិត​របស់​អ្នក​ព្រៃវែង ដែល​ធ្លាប់​ត្រូវបាន​គេ​មាក់ងាយ​បែបនេះ ។ ដើមហេតុ​គឺមាន​អ្នក​និយាយ​លេង​ពី​អ្នក​ព្រៃវែង ឬ​អ្នក​រើសអើង​អ្នក​ព្រៃវែង ឬ​អ្នក​មាក់ងាយ​អ្នកព្រៃ​វែង​ពិតប្រាកដ​មែន ។ ហើយ​មូលហេតុ​ដើម​ប្រហែលជា​មនុស្ស​មួយចំនួន​គាត់​សង្កេតឃើញថា​ប្រជាជន​ខេត្ត​នេះ​គឺ​សម្បូរ​អ្នក​ប្រកបមុខរបរ​សុំទាន ឬ​ការផ្សេងៗ​ដូច​គេ​រៀបរាប់​អញ្ចឹង​មែន ។ អីចឹង​កុំ​ខឹង​អ្នកនិពន្ធ ជួនកាល​គាត់​និយាយ​ចំ​ពេក តែ​គួរ​ទៅ​​ប្រឆាំង​គ្រប់​មនុស្ស​ដែល​រើសអើង ឬ​មាក់ងាយ​អ្នកព្រៃ​វែង​វិញ​ទៅ​។ គោល​គំនិត​របស់​អ្នកនិពន្ធ​គឺ​គេ​ខំប្រឹង​គិត រក​នឹក​ចង់​ជួយ​អ្នក​ព្រៃវែង​ទៅវិញ​តេ គោលដៅ​របស់​បទ​ចម្រៀង​នេះ​គឺ​ប្រឆាំង​ទៅនឹង​ការរើសអើង​មនុស្ស និយាយ​អោយ​ខ្លី​។ បើ​យើង​នាំគ្នា​ព្រួត​សង្កត់​អ្នកនិពន្ធ​បទ​នេះ លទ្ធផល​ទៅ​ថ្ងៃក្រោយ នឹង​លែងមាន​អ្នកនិពន្ធ​ណា ហ៊ាន​និពន្ធ​បទ​ចម្រៀង​ពី​ភាព​អសកម្ម​របស់​ពលរដ្ឋ​ក្នុងសង្គម​នេះ​ទៀតហើយ គឺ​នៅសល់តែ​បទ​បំពុល ពង្វក់ លើកជើង បញ្ជោរ អាសអាភាស់​។​ល​។​

​ចំណែក​លោក​ជា ធី​រិ​ទ្ធ ជា​អ្នកកាសែត​មួយរូប​ហើយក៏​ជា​កូន​អ្នក​ព្រៃវែង​ផងដែរ​នោះបាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា សិល្បៈ​បែបនេះ វា​នឹង​ជំរុញ​ឲ្យ​សង្គម​បែកបាក់​។​

​លោក​ថា ការប្រមាថ​មើលងាយ​ម​កលើ​អ្នក​ព្រៃវែង ក្នុង​ទម្រង់​សិល្បៈ​បែបនេះ គឺ​គ្រោះថ្នាក់​ណាស់​សម្រាប់​ជាតិ ពោលគឺ​វា​នឹង​ជំរុញ​ឲ្យ​មានការ​បែកបាក់ រើសអើង​ប្រជាជន និង​ប្រកាន់​តំបន់​កាន់តែ​ផុសផុល ខណៈដែល​កម្ពុជា​កំពុងមាន​សុខដុម​នីយកម្ម​ទាំង​ប្រជាជន និង​សាសនា​។

​ជាការ​ពិត ខ្ញុំ​ជា​កូនចៅ​អ្នក​ព្រៃវែង ហើយ​តាមរយៈ​ការ​បម្លាស់​ទី​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​បន្ត​ការសិក្សា ខ្ញុំ​ក៏​ធ្លាប់​ឮ​ពាក្យ​មិត្តភក្តិ​បង្អាប់​ថា «​អ្នកព្រៃ​វែង​ពូកែ​សុំទាន ជាពិសេស​អ្នក​មកពី​ស្រុក​មេសាង​»​។ ក៏ប៉ុន្តែ​ពាក្យ​ទាំងនោះ​ភាគច្រើន​និយាយ​លេងសើច និង​មិនមាន​លក្ខណៈ​ជេរប្រមាថ​ធ្ងន់ធ្ងរ​ដូចជា​ក្នុង​វីដេអូ​នេះឡើយ​។ និយាយ​ដោយ​ត្រង់ ខ្ញុំ​មិនសូវ​ជា​អ្នក​ទេ​ី​ស​អ្វី​ច្រើន​ទេ គ្រាន់តែ​ក្នុងនាម​ជា​យុវជន​ខ្មែរ​មួយរូប ខ្ញុំ​បារម្ភ​អំពី​ការបង្ហាញ​តាមរយៈ​សិល្បៈ​បែប​ខ្វះ​ការ​វិត្ត​ក​គ្រប់​ជ្រុងជ្រោយ​មួយ​នេះ ធ្វើ​ឲ្យ​សង្គម​យើង​រើសអើង​គ្នា​។ ប្រសិនបើ ខ្ញុំ​មិនមែន​អ្នក​ព្រៃវែង ក៏​ខ្ញុំ​ប្រឆាំងនឹង​ការបង្ហាញ​សិល្បៈ​ផ្តេសផ្តាស​បែបនេះ​ដែរ​។

​ក្នុង​សៀវភៅ​វប្បធម៌​ទូទៅ បាន​ពន្យល់ថា សិល្បៈ ជា​ស្នាដៃ​របស់​មនុស្ស​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​ជាតិ​ណាមួយ​។ សិល្បៈ​ផ្តល់នូវ​ការកម្សាន្ត និង​អប់រំ​។ តម្លៃពិត​របស់​សិល្បៈ គឺ​នៅត្រង់​គំនិត​ច្នៃប្រឌិត​ដ៏​មាន​ទេពកោសល្យ​របស់​សិល្បក​រ ឬ​អ្នកនិពន្ធ ដោយ​ផលិត​ខ្លឹមសារ​ផ្តោតទៅលើ​អត្ត​រស់ សីលធម៌ គុណធម៌ គតិ​ធម៌ ឧ​ត្ត​ម​គតិ​។​

​ចុះបើ​អ្នកសិល្បៈ​កាន់តែ​ច្រេី​ន​ទៅ គ្មាន​សីលធម៌ គ្មាន​ឧ​ត្ត​ម​គតិ តើ​វា​នឹង​បង្ហាញ​អត្តសញ្ញាណ​ជាតិ ដោយ​របៀប​ណា​? ឬក៏​កាន់តែ​បង្ក​នូវ​ភាពវឹកវរ ឲ្យ​បាត់បង់​នូវ​អត្តសញ្ញាណ​ជាតិ​ទៅវិញ​?

​យ៉ាងណា​ក៏ដោយចុះ ដើម្បី​លើក​កិត្តិយស​ខេត្ត​របស់ខ្លួន និង​ដើម្បី​ជាតិ យុវជន​មកពី​ខេត្តព្រៃវែង ត្រូវ​ខំរៀន​សូត្រ និង​ធ្វេី​ការឲ្យ​ក្លាយជា​ឧ​ត្ត​ម​មនុស្ស និង​ជា​ធនធាន​ដែល​ជាតិ​ត្រូវការ​៕ ដោយ​៖​កូ​ឡាប​

spot_img
×