Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​ញ្ជួ​ន​បុរស​៣​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​០៨​ថង់ ម៉ូតូ​មួយគ្រឿង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​ទៅ​តុលាការ​

spot_img

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​​៣​នាក់ ​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​០៨​ថង់ ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​០១​និង​១០​នាទី​រំលងអធ្រាត្រ​ថ្ងៃទី​០៤​ខែកក្កដា​ឆ្នាំ​២០២០​នៅ ចំណុច​ក្រុមទី​១៧​ភូមិ​តា​ង៉ែ​ន​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៣​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ទី​១​ឈ្មោះ​សាយ ពិ​សិទ្ធ​ហៅ​ខ្លា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​(​ជា​អ្នក​រក្សាទុក​ថ្នាំញៀន​)​រស់នៅ​ភូមិ​តា​ង៉ែ​ន​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​ ទី​២​ ឈ្មោះ​ឃុន ខេង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​(​ជា​អ្នកប្រើប្រាស់​ថ្នាំញៀន​) ​រស់នៅ​ភូមិ​តា​ង៉ែ​ន​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​ទី​៣​ឈ្មោះ​ម៉ាន់ និមល​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​(​ជា​អ្នកប្រើប្រាស់​ថ្នាំញៀន​)​ រស់នៅ​ភូមិ​អូរ​តា​ញា​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​ ក្នុង​ប្រតិ​ប​ត្ត​ការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៨​ថង់ ម៉ូតូ​ម៉ួ​យ​គ្រឿង​និង​សម្ភារៈ​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​០១​និង​១០​នាទី​យប់​រំលងអធ្រាត្រ​ថ្ងៃទី​៤​ ខែកក្កដា ​ឆ្នាំ​២០២០ ​នៅ​ចំណុច​ក្រុមទី​១៧​ភូមិ​តា​ង៉ែ​ន​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​បាន​បញ្ជាក់ថា​កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​នេះហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។​បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​៥​ ខែកក្កដា​ ឆ្នាំ​២០២០​ហើយ​៕​ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×