Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ឱ វណ្ណឌី​ន ស្វែងយល់​អំពី​ការងារ​កូ​វីដ​-១៩ និង​ការរៀបចំ​ផែនការ​អនុវត្ត និង​ទប់ស្កាត់​បន្ត​នៅ​ខេត្តបាត់ដំបង

spot_img

​បាត់ដំបង​៖ នៅ​រសៀល ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានទទួល​ជួប​សម្តែង​ការគួ​សម និង​ពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ​ក្រសួងសុខាភិបាល ដឹកនាំ​ដោយ​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​លោកជំទាវ វិ​ជ្ជ​បណ្ឌិត Ali Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​ការងារ​កូ​វីដ​-១៩ និង​ការរៀបចំ​ផែនការ​អនុវត្ត និង​ទប់ស្កាត់​បន្ត នៅ​ខេត្តបាត់ដំបង​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ ឱ វណ្ណឌី​ន បានធ្វើការ​កោតសរសើ​រ ដល់​ចំណាត់ការ​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល នូវ​ជម្ងឺ​កូ​វីដ​-១៩ ដែលជា​ជំងឺ​សកល កំពុង​ផ្ទុះ​រីក​រាល​ពេញ​ពិភពលោក ហើយ​ក្នុងនោះ​ខេត្តបាត់ដំបង​ក៏មាន​អ្នកជំងឺ​៨​នាក់​ដែរ តែ​សព្វថ្ងៃនេះ​គឺ​អ្នកជំងឺ​ទាំងនោះ បានជា​សះស្បើយ ហើយ​បាន​ឲ្យ​ពួកគាត់​វិលត្រឡប់​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​វិញ​ហើយ ។​

លោកជំទាវ​បន្តទៀតថា រដ្ឋបាលខេត្ត​បានធ្វើ​ការរៀបចំ​យ៉ាង​ល្អ​ក្នុងការ​អនុវត្ត​ការងារ និង​ចាត់វិធានការ​គ្រប់គ្រង​ចំនួន​ពលករ​មកពី​ប្រទេស​ថៃ ដូចជា​ការពិនិត្យ​កម្ដៅ ការដាក់​ច​ត្តា​ឡី​ស័ក​ជាដើម ដែល​នេះ​ជា​វិធានការ​មួយ​ក្នុង​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ចូលទៅក្នុង​សហគម និង​សូម​អំពាវនាវ​ឲ្យ​រដ្ឋបាលខេត្ត​ធ្វើ​ការបន្ត​កិច្ចការ​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​

លោកជំទាវ ឱ វណ្ណឌី​ន បាន​មានប្រសាសន៍​បន្តទៀតថា ខេត្តបាត់ដំបង​គឺជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​លំហូរ​នៃ​ភ្ញៀវទេសចរ​ក៏មាន​ច្រើន ដូចនេះ​លោកជំទាវ សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ សូមកុំ​ភ្លេច​អនាម័យ​ជាប់​ជានិច្ច ដោយ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ឬ​ជែ​ល ពាក់​ម៉ាស​ពេល​ចេញទៅ​ក្រៅ និង​រក្សា​គម្លាត​ពីគ្នា​ទៅវិញទៅមក កាត់បន្ថយ​ការជួប​ជុំគ្នា ព្រោះថា “​យើង​អាច​ភ្លេច​កូ​វីដ តែ​កូ​វីដ មិន​ភ្លេច​យើង​ទេ​” ហើយ​ជាពិសេស​សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ការសំអាត​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ កម្ចាត់​ចោល​នូវ​ជម្រក​មូស ព្រោះ​ឥឡូវនេះ​ជា​ខែវស្សា ហើយ​បើសិនជា​បរិស្ថាន​ជុំវិញ​ប្រជាពលរដ្ឋ​សំបូរ​ទៅដោយ​ជម្រក​មូស នោះ​នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កើត​ជំងឺគ្រុនឈាម​ជាក់​ជាមិនខាន ។​

ឯកឧត្តម ងួន រតនៈ បាន​សម្ដែង​នូវ​ការស្វាគមន៍ ចំពោះ​វត្តមាន​លោកជំទាវ រដ្ឋលេខាធិការ​ក្រសួង​សុខា​ពិ​បាល និង​លោកជំទាវ​តំណាង អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ព្រមទាំង​គណៈប្រតិភូ ដែល​បាន​ឆ្លៀតពេល​ដ៏​មមាញឹក អញ្ជើញ​ចុះ​បេសកម្ម​នៅ​ខេត្តបាត់ដំបង ដើម្បី​ពិភាក្សា​ការងារ ស្ដីអំពី​វិធានការ ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ជូនពរ​ឲ្យ​ដំណើរ​បេសកកម្ម​របស់​ជំទាវ ទទួលបាន​ជោគជ័យ​ផងដែរ ៕ ដោយ​៖​កូ​ឡាប​

spot_img
×