Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​លោក​ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ រឿង​ដីធ្លី​ធំ​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ជាមួយនឹង​ឧកញ៉ា សង ថង ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​ខ្លួន​ឡើង​តុលាការ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ។

​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​នាំខ្លួន​លោក​ឧកញ៉ា សង ថន មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ រឿង​ដីធ្លី​ធំ​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ហើយ​បាន​បញ្ជូនទៅ​តុលាការ ដើម្បី​កាត់ទោស​តាមច្បាប់ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល​នៃ​គណៈ​អភិបាល ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា ជន​ឆ្លៀតឱកាស​ពី​ការបែងចែក​នឹង​ទទួល​ដីធ្លី​នឹងត្រូវ​មានទោស​។ កាលពី​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ទៅ​ក្រសួង​ទាំង​៣ គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី អោយ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​។
​សម្តេច​តេ​ជោ បានបញ្ជាក់​សង្កត់ធ្ងន់​ច្បាស់ៗ​ថាៈ​
១)​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ គឺ​ហាម​កាប់ឆ្ការ​ទន្ទ្រាន​វាតទី​យក​ដី​បន្ថែម គឺ​មិន​អនុ​ញ្ញា​ត្តិ​ជាដាច់ខាត​។ កន្លងមក សម្តេច​តេ​ជោ បាន​សង្កេតឃើញ​មានតែ​អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យ​ច្រើន​ប្រើ​អ្នកតូចតាច​អោយទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​អោយ​ខ្លួន​។ រីឯ​ចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើបាន​ខ្ទម​ពី​១០​ទៅ​
២០ ក៏​សម្តេច​តេ​ជោ​បានដឹង​នឹង​កំណត់​អត្តសញ្ញាណ​និង​មុខសញ្ញា​រួច​អស់ហើយ​ដែរ​។ បើ​រកឃើញថា​អ្នក​ទាំង​នោះបាន​ប្រព្រឹត្តិ​មែន​នោះ​គឺ​នឹងត្រូវ​ចាប់ខ្លួន​។​

២) ចំពោះ​ការបែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ គឺ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ ហាម​ដាច់ខាត​ឆ្លៀត​កេងចំណេញ​យក​ចំណែក​ខ្លួន​ពី​ការបែងចែក​ដីជូ​ន​ពល​រដ្ឋ គឺ​នឹងត្រូវ​ទទួលទោស​ជា​កំហិត​។​

៣)​ក្រៅពី​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​រស់នៅ​ជាក់ស្តែង គឺ​រដ្ឋ​នឹង​បន្ថែម​ជូន​ផ្ទៃដី​១០% ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​ឱ​ស និង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​សាជាថ្មី​ដល់​មន្ត្រី អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​៕
​ដោយ​៖​កូ​ឡាប​

spot_img
×