Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ណាស់​! ម្តាយ និង​កូនស្រី ត្រូវ​កាត់​ជើង និង​ដាក់​ដែក​សងខាង​ដូចគ្នា ពេលនេះ​អស់​លទ្ធភាព​មើលជំងឺ​ហើយ សូម​សប្បុរសជន​ជួយ​គាត់​ផង​!

spot_img

​ស្ត្រី​ជា​ម្តាយ និង​កូនស្រី ត្រូវបាន​ដឹងថា​បាន​ជួប​គ្រោះថ្នាក់​ចរាច​រណ៍ បណ្តាល​ឲ្យ​រងរបួស​ជើង​ធ្ងន់ធ្ងរ រហូត​ត្រូវ​កាត់​ជើង និង​ដាក់​ដែក​ម្ខាង​ម្នាក់​ដូចគ្នា ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​អាណិត​ខ្លោចចិត្ត​បំផុត មិនដឹងថា​ពួកគាត់​លំបាក​វេទនា​ប៉ុណ្ណា​នោះទេ​។​

​ម្តាយកូន​ដ៏​អភ័ព្វ​ទាំងពីរ ដែល​រស់នៅ​ក្នុងភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក​ខេត្តកំពង់ធំ​ពេលនេះ គាត់​អស់​លទ្ធភាព​មើលជំងឺ​ហើយ ខណៈ​ប្តី​របស់គាត់​ស៊ីឈ្នួល​វាយ​ថ្ម ដែល​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូន​៣​នាក់ និង​ម្តាយ​ចាស់ជរា​ម្នាក់​បន្ថែមទៀត​។​

​តាមរយៈ​ទិដ្ឋភាព​ដ៏​សែន​ខ្លោចចិត្ត​នេះ សូម​បងប្អូន​សប្បុរស​ជន មេត្តាជួយ​ឧបត្ថម្ភ​ដល់​ម្តាយ និង​កូនស្រី​ដ៏​កម្សត់​នេះ​ផង ដោយ​បងប្អូន​អាច​ទំនាក់ទំនង​ផ្ទាល់​តាមរយៈ​លេខ​ទូរស័ព្ទ​គាត់ 011 929 535 ៕ ដោយ​៖ លឹម ហុង​


spot_img
×