Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​នឹងធ្វើ​ការដាក់​ទណ្ឌកម្ម ដោយ​ឯករាជ្យ​ជា​លើកដំបូង លើ​រុស្ស៊ី កូរ៉េខាងជើង និង​អា​រ៉ា​ប៊ី​សៅ​អូឌីត ក្រោយ​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​

spot_img

​ប្រទេស​អង់គ្លេស នឹងធ្វើ​ការដាក់ទណ្ឌកម្ម​ដោយ​ឯករាជ្យ​ជា​លើកដំបូង លើ​បុគ្គល​ជាច្រើន​នាក់ ដែល​រង​ការចោទប្រកាន់​ពីបទ​រំលោភ​សិទ្ធិមនុស្ស នៅ​ជុំវិញ​ពិភពលោក​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Dominic Raab នឹងធ្វើ​ការបង្កើត​ទណ្ឌកម្ម​ដោយ​បញ្ចេញ​ឈ្មោះ អ្នករំលោភ​សិទ្ធិមនុស្ស​ជា​លើកដំបូង និង​ធ្វើ​ការបង្ក​ទ្រព្យសម្បតិ្ត​របស់​ពួកគេ​។​

​កាលពីមុន អង់គ្លេស​តែងតែ​ដាក់ទណ្ឌកម្ម​ជា​សមូហភាព ក្នុងនាម​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ឬ​សហភាព​អឺរ៉ុប​។​

​ប៉ុន្តែ​ក្រោយពេល​ចាក​ចេញពី​អឺរ៉ុប អង់គ្លេស​អាចធ្វើ​វា​បាន​ដោយ​ឯករាជ្យ​។​

​ទណ្ឌកម្ម​លើកដំបូង​នោះ មាន​គោលដៅ​លើ​បុគ្គល ឬ​អង្គ​ការដែល​រង​ការចោទប្រកាន់ ពីបទ​រំលោភ​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក ព្រមទាំង​អ្នក​ទាំងឡាយណា ដែល​ទទួលបាន​ផល​ពី​ការរំលោភ​ទាំងនោះ​។​

​រដ្ឋមន្ត្រីការបរទេស នឹងធ្វើ​ការកំណត់​ឈ្មោះ​បុគ្គល​ជាច្រើន ដែល​នឹងរង​ការ​បង្កក​ទ្រព្យសម្បត្តិ​នៅ​អង់គ្លេស ហើយ​ពួកគេ​ក៏ត្រូវ​ហាមឃាត់ ពី​ការ​ចូលមក​ក្នុងប្រទេស​អង់គ្លេស​ផងដែរ​។​

​បញ្ជី​ឈ្មោះ​ដំបូង ត្រូវគេ​រំពឹងថា​នឹងមាន​បុគ្គល​មកពី​រុស្ស៊ី អា​រ៉ា​ប៊ី​សៅ​អូឌីត និង​កូរ៉េខាងជើង ប៉ុន្តែ​មិនទាន់មាន​ចិន​នៅឡើយ​ទេ​។​

​ការប្រកាស​ទណ្ឌកម្ម​ប្រឆាំង​លើ​បុគ្គល​រំលោភសិទ្ធិ​មនុស្ស កើតឡើង​កើតឡើង ក្រោយ​មាន​ភាព​តានតឹង​រវាង​អង់គ្លេស និង​រដ្ឋាភិបាល​ចិន ជុំវិញ​ច្បាប់​សន្តិសុខ​លើ​ហុងកុង​។ ច្បាប់​នោះ ត្រូវបាន​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson និយាយថា រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សេរីភាព​របស់​ហុងកុង ដែលជា​ទឹកដី​អាណានិគម​ន៍​អង់គ្លេស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×