Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​យ៉ាងតិច ១៦​នាក់​ស្លាប់ និង​ជាច្រើន​នាក់​បាត់​ខ្លួន ក្នុង​គ្រោះទឹកជំនន់​នៅ​ជប៉ុន​

spot_img

​មនុស្ស​យ៉ាងតិច​ចំនួន ១៦​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀតកំពុង​បាត់​ខ្លួន​នៅក្នុង​គ្រោះទឹកជំនន់​ស្ថិតនៅ​កោះ Kyoshu របស់​ជប៉ុន​។ ទឹកជំនន់​បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ព្រមទាំង​មានការ​រអិល​បាក់​ដី​ផងដែរ​។​

​ក្នុងចំណោម​អ្នកស្លាប់ មាន​សាកសព​ចំនួន ១៤​នាក់​ត្រូវបាន​គេ​រកឃើញ​នៅ​កន្លែង​មើលថែរ​មនុស្ស​ចាស់ជរា ដែល​ត្រូវ​ទឹក​លេប​ត្របាក់ ក្រោយពេល​មានការ​បាក់​ច្រាំង​នៅក្បែរ​កន្លែង​នោះ​។​

​អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​មានការ​ជម្លៀស​ប្រជាជន​ជាង ២០០.០០០​នាក់ និង​មានការ​បញ្ជូនទាហាន ១០.០០០​នាក់​ទៅ​ជួយសង្គ្រោះ​តំបន់​លិចលង់​។​

​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង ខណៈដែល​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×