Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្បូរ​ម្លេះ​! ស៊េរី​ពស់​តែមួយ ទំហំ​ប៉ុនគ្នា​ដែល​ចឹក​នារី​លក់ដូរ​នៅ​ឆ្នេរកែប​ថ្ងៃមុន ឥឡូវនេះ​ចាប់​វ៉ៃ​បាន​មួយទៀត​ហើយ (​វីដេអូ​)

spot_img

កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើងដោយ​នារី​វ័យក្មេង​ម្នាក់​ត្រូវ​ពស់​១​ក្បាល​ចឹក​ចំ​ស្មា បណ្តាល​ឲ្យ​រងរបួស​ឡើង​ពងបែក និង​ជាំខ្មៅ​ភ្លាមៗ​យ៉ាង​សាហាវ ខណៈ​នាង​កំពុង​លក់ដូរ​នៅក្រោម​ដើមឈើ នៅ​ឆ្នេរកែប ក្បែរ​ផ្សារ​ក្តាម ខេត្តកំពត​។​

​មកទល់ពេលនេះ អាការ​របួស​របស់​ប្អូនស្រី ចរិយា ពុំទាន់​សះស្បើយ​នោះទេ ដោយ​នាង​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​នៅឡើយ ខណៈ​សាច់ញាតិ​បងប្អូន បាន​ផ្ញើ​សារ​ផ្តល់​កម្លាំងចិត្ត​ដល់​នាង ឲ្យ​រឹងមាំ​ឡើង តស៊ូ​កុំ​ចុះចាញ់​ឆាប់​ជា​បានមក​ស្រុក​វិញ កុំ​នៅ​ពេទ្យ​យូរពេក​អ៊ួ​រអា​ប់​ណាស់ មានតែ​ខេត្ត​កែប​យើង​ទេ ដែលមាន​ខ្យល់​បរិសុទ្ធ​ល្អ​។​

​ទោះយ៉ាងណា អ្វីដែល​យើង​នឹកស្មាន​មិន​ដល់​នោះ គឺថា​ពស់​ដែលជា​ប្រភេទ​តែមួយ និង​មាន​ទំហំ​ប៉ុនគ្នា​នឹង​ពស់ ដែល​បាន​ចឹក​ប្អូនស្រី​ខាងលើ ត្រូវបាន​រកឃើញ និង​វ៉ៃ​ងាប់​១​ក្បាល​ទៀត បន្ទាប់​ត្រូវបាន​រកឃើញ​កំពុង​វារ​តាមផ្លូវ​ឡើងកាន់​ផ្ទះ​របស់​នាង​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ មនុស្ស ស្រី​កម្សត់ ដែល​ត្រូវជា​មីង​របស់​នារី​រងគ្រោះ​បាន​បង្ហោះ​វីដេអូ​ស្តែងៗ និង​ប្រាប់​ឲ្យ​ដឹងថា​៖ «​ពស់​ដែល​ខាំ​ក្មួយ​ខ្ញុំ​ពេលនេះ​វ៉ៃ​បាន​មួយទៀត​ហើយ សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន​ទាំ​អស់​គ្នា​»៕ ដោយ​៖ លឹម ហុង​

spot_img
×