Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ក្មេងៗ​៤​នាក់ ហែល​ទឹក​ប្រឡែង​លេង​ជាមួយ​សត្វ​ក្រពើ ប្រៀប​ដូច​កំពុង​ជិះ​គល់ឈើ ឃើញ​ហើយ​ស្រៀវ​សាច់​ជំនួស (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​បុក​ពោះ និង​ស្រៀវ​សាច់​ជំនួស​ជាខ្លាំង គ្រា​ដែល​បាន​បានឃើញ​ក្មេងៗ​ប្រុស​ស្រី​៤​នាក់ បាន​ប្រឡែង​លេង​ជាមួយ​សត្វ​ក្រពើ​១​ក្បាល​យ៉ាង​សប្បាយ ប្រៀប​ដូច​លេង​ជាមួយ​សត្វ​ចិញ្ចឹម​នៅផ្ទះ​អ៊ីចឹង ខណៈ​ពួកគេ​កំពុង​ហែល​ទឹក​លេង​នៅក្នុង​ទន្លេ​។​

​ទោះយ៉ាងណា ក្រោយ​វីដេអូ​នេះ ដែល​ត្រូវ​បានដឹងថា​ថត​ដោយ​ឪពុក​របស់​ពួកគេ រួច​បង្ហោះ​ឡើង​បណ្តាញ​សង្គម បាន​បង្ក​ឲ្យ​មានការ​រិះគន់​ជាខ្លាំង​ថា ឪពុក​រូបនេះ​ហាក់ដូច​លេងសើច​ជ្រុល​ពេក​ហើយ ដែល​មិនគួរណា​បណ្តែតបណ្តោយ​ឲ្យ​កូនៗ យកអាយុ​ជីវិត​ទៅ​ប្រឡែង​លេង​នឹង​សត្វ​តិរច្ឆាន​នេះ​សោះឡើយ​។​

​តាមរយៈ​វីដេអូ​នេះ​ផងដែរ គេ​សង្ឃឹមថា នឹងមិន​លើកទឹកចិត្ត​ដល់​ក្មេងៗ​នៅ​ទីនោះ បន្ត​លេង​ជាមួយ​សត្វព្រៃ ជាពិសេស​នៅពេល​ពួកវា​កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ​ពួកគេ​ផ្ទាល់​។ ចូរ​ចងចាំ​ថា ពាក្យ​ថាស​ត្វ​តិរច្ឆាន គឺ​មិន​ស្គាល់​ម្ចាស់​នោះទេ​!!៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×