Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ី​ស្រា​អ៊ែ​ល បង្ហោះ​ផ្កាយរណប​ចារកម្ម​ថ្មី ដើម្បី​តាមដាន​សត្រូវ​អ៊ីរ៉ង់​

spot_img

​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល នៅ​ថ្ងៃ​ចន្ទ​នេះ​បានធ្វើការ​បង្ហោះ​ផ្កាយរណប​ចារកម្ម​ថ្មី ដែល​ខ្លួន​និយាយថា វា​នឹង​អាច​ផ្តល់​ការឃ្លាំមើល ដ៏​មាន​គុណភាព​ខ្ពស់ ដល់​ការ​ស៊ើបការណ៍​យោធា​របស់ខ្លួន​។​

​អ៊ី​ស្រា​អ៊ែ​ល បានធ្វើ​ការបង្កើត​សមត្ថភាព​ចារកម្ម​របស់ខ្លួន ដើម្បី​តាមដាន​សត្រូវ​របស់ខ្លួន​ដូចជា អ៊ីរ៉ង​ដែល​កម្មវិធី​នុយក្លេអ៊ែរ របស់​អ៊ីរ៉ង់​បង្ក​ការគំរាមកំហែង​ខ្លាំង ដល់​អ៊ី​ស្រា​អ៊ែ​ល​។​

​ផ្កាយរណប​នោះ​មាន​ឈ្មោះថា Ofex 16​។ វា​ត្រូវបាន​បង្ហោះ​ចូលក្នុង​លំហរ​អាកាស​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ពី​ទីតាំង Shavit នៅ​កណ្តាល​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល ដែល​ទីតាំង​នោះ​ត្រូវបាន​ប្រើ​ដើម្បី​បង្ហោះ​ផ្កាយរណប​ពីមុនៗ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ី​ស្រា​អ៊ែ​ល Benny Gantz និយាយថា “​ពួកយើង​នឹង​បន្ត​ពង្រឹង និង​រក្សា​សមត្ថភាព​របស់​អ៊ី​ស្រា​អ៊ែ​ល នៅ​គ្រប់​តំបន់ និង​គ្រប់​ទីកន្លែង​”​។​

​ក្រសួងការបរទេស បាន​ហៅ​ផ្កាយរណប​ស៊ើបការណ៍​នោះ​ថា ជា​ផ្កាយរណប​អេឡិចត្រូនិក ដែលមាន​សមត្ថភាព​ខ្ពស់​។​

​រូបភាព​ដំបូង​របស់​ផ្កាយរណប នឹងត្រូវ​ទទួលបាន​ក្នុង​រយៈពេល​ប្រហែល​មួយ​សប្តាហ៍​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×